Connect with us

ព័ត៌មានជាតិ

កុមារអាយុ៥ឆ្នាំ ចំនួន៧៤០នាក់ នៅកោះកុង មកទទួលចាក់វ៉ាក់សាំងទាំងក្តីក្លាហាន

បានផុស

នៅ

កុមារចំនួន ៧៤០នាក់ ដែលមានអាយុ ៥ឆ្នាំ នៅក្នុងខេត្តកោះកុង បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយប្រកបដោយសេចក្តីក្លាហាន ដើម្បីមានសុខភាពល្អបានចូលរៀនឡើងវិញ។ របាយការណ៍របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា រយៈពេល ២ ថ្ងៃនៃយុទ្ធនាការទី៦ បម្រើការចាក់វ៉ាក់សាំងជូនក្រុមកុមារា កុមារី អាយុ៥ឆ្នាំ មានចំនួន ៧៤០នាក់ ស្រី ៣៦៨នាក់ ស្មើនឹង ២៩.៦០% បានទទួលថ្នាំវ៉ាក់សាំងរួចរាល់ហើយសម្រាប់ដូសទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទាំងអាណាព្យាបាល និងកុមារ យល់ដឹងច្រើនពីអត្ថប្រយោជន៍ចំពោះការមកទទួលថ្នាំវ៉ាក់សាំងដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ពួកគេម្នាក់ៗសម្រុកនាំកូនៗមកចាក់វ៉ាក់សាំងប្រកបដោយការជឿជាក់ខ្ពស់ និងរំពឹងថានឹងមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ហើយអាចបញ្ចូនកូនៗទៅសាលារៀនឆាប់ៗខាងមុខ។

បើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋ និងកុមារ បានអនុវត្តវិធានការអនាម័យសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត មន្ទីរជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ។

ទន្ទឹមនោះ មន្រ្តីសុខាភិបាល នៅតែសំណូមពរដល់អាណាព្យាបាលកុមារដែលអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជាមកទទួលថ្នាំវ៉ាក់សាំងនៅពេលនេះ ប្រញាប់រូសរាន់នាំកូនៗមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ក្រោមកិច្ចអនុវត្តវិធានការសុខាភិបាលនៅតាមមណ្ឌលចំនួន ៧ក្រុងស្រុក។

កុមារីឈ្មោះ សាសា អាយុ ៥ឆ្នាំ រស់នៅ សង្កាត់ដងទង់ និងកុមារឈ្មោះ បញ្ញា រស់នៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និយាយស្រដៀងគ្នាថា ពួកគេមកចាក់វ៉ាក់សាំងព្រោះខ្លាចជំងឺកូវីដ-១៩ ដោយពួកគេអត់ខ្លាចម្ជុលទេ។ ក្រោយចាក់វ៉ាក់សាំងរួច ពួកគេមានបំណងចង់ទៅសាលារៀនដូចកុមារឯទៀតដែរ។ ប្រសិនបើមិនចាក់វ៉ាក់សាំងទេ ងាយនឹងឆ្លងជំងឺដ៏កាចសហាវនេះណាស់។

លោក ម៉ុក ចិន រស់នៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងអ្នកស្រី ម៉ាច ស្រីនាង រស់នៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ថ្លែងស្រដៀងគ្នាដែរថា កាលដែលកូនៗខ្លួនបានទទួលថ្នាំវ៉ាក់សាំងនៅពេលនេះ តបនឹងការប្រកាសព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កើតអង្គការពារក្នុងសារពាង្គកាយអាចតតាំងនឹងជំងឺកូវីដ១៩ ព្រោះសព្វថ្ងៃនេះសម្តេចតេជោ ក្រសួងជំនាញ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រដ្ឋបាលក្រុងស្រុក ចិត្តទុកដាក់ខ្ពស់បំផុតលើការផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដនេះ។

ក្រុមអាណាព្យាបាលខាងលើ បានបង្ហាញក្ដីរំពឹងថា កូនៗរបស់ពួកគេនឹងជៀសវាសផុតពីជំងឺកូវីដតាមការចាក់វ៉ាក់សាំង និងការអនុវត្តប្រកាន់ខ្ជាប់ ៣កុំ៣ការពារ ហើយអាចឆាប់បានចូលរៀន ឬធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម