ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួន អធិការរងម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម កាលពី២ខែមុន
នៅក្នុងរយៈពេលជាង២ខែ បន្ទាប់ពីសមត្ថកិច្ច បានស៊ើបអង្កេតលើករណី«អំពើឃាតកម្ម»ដ៏ឃោរឃៅមួយ នៅស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ គឺជាលោកអធិការរងស្រុកគាស់ក្រឡតែម្តង ដោយជននេះ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះជនរងគ្រោះ ( សព ) ត្រូវបានសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួន ដើម្បីយកមកធ្វើការអប់រំ ជុំវិញករណីហិង្សាក្នុងគ្រួសារ។ ពេលបញ្ចប់សមត្ថកិច្ចក៏បានឲ្យលោកអធិការរងឈ្មោះ ដាក សុខា ដឹកតាមរថយន្តព្រូសត្រឡប់ទៅផ្ទះវិញទាំងដៃជាប់ខ្នោះ ព្រោះដោយសារអធិការរងរូបនេះត្រូវជាប្អូនថ្លៃ ហើយក៏ស្ងាត់តាំងពីពេលនោះមក។
លុះនៅថ្ងៃទី៣១ ខែសីហា ប្រជាពលរដ្ឋបានប្រទះឃើញសពមានក្លិនស្អុយ ដែលត្រូវបានគេកប់ក្នុងដីតែមិនជិតដោយសារសពមានសភាពហើយទៅហើយ ក៏មានការភ្ញាក់ផ្អើលតែម្តង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទួលបន្ទុកផ្នែកគ្រឿងញៀន។ ជននេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តឃាត់ខ្លួននិងដោះឯកសណ្ឋាននគរបាលជាតិ និងបាននាំយកមកសាកសួរនៅយប់ថ្ងៃទី ៤ វិច្ឆិកា ក្រោយពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ។
នៅក្នុងសំណុំរឿងនេះ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង២ខែ បន្ទាប់ពីកើតហេតុ ទើបលេចចេញនូវតម្រុយនៃមុខសញ្ញាជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ហើយក៏មានតួនាទីជា«អធិការរងស្រុកគាស់ក្រឡ»ទៀតផង។ ជុំវិញករណីនេះ លោកស្នងការ សាត គឹមសាន បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ពិតជាមានការឃាត់ខ្លួនលោកអធិការរងម្នាក់មែន តែកំពុងសាកសួរនៅឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ