ព័ត៌មានជាតិ
ភ្ញាក់ផ្អើល ជើងខ្លាំង McGregor ជូនពរ Ritu ឲ្យឈ្នះ Stamp វគ្គផ្តាច់ព្រ័ត្រ
អ្នកលេងគុនចម្រុះរហស្សនាម«ខ្លាញីឥណ្ឌា» Ritu Phogat ត្រូវប្រកួតនឹងអ្នកលេងគុនចម្រុះថៃ Stamp Fairtex ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ប៉ុន្តែកាលបរិច្ឆេទមិនទាន់ប្រកាសទេ។

មុនឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Ritu Phogat បានប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីហ្វីលីពីន Jenelyn Olsim កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ ហើយនៅរាត្រីជាមួយគ្នានោះ នារីរូបស្រស់ថៃ Stamp Fairtex បានប្រកួតឈ្នះកីឡាការិនីប្រេស៊ីល Julie Mazabarba ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

នៅពេលកីឡាការិនីទាំងពីរកំពុងទន្ទឹងរង់ចាំថ្ងៃប្រកាសត្រូវបានប្រកាស អ្នកវិភាគ អ្នកកីឡា និងអ្នកគាំទ្រស្ទើរទូទាំងពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានទស្សនៈយល់ឃើញផ្សេងៗគ្នាថាតើនរណានឹងក្លាយជាជើងឯកពិភពលោក។
ស្របពេលជាមួយគ្នាកំពូលអ្នកលេងគុនចម្រុះអៀរឡង់ប្រចាំសង្វៀនពិភពលោក UFC ជើងខ្លាំង Conor McGregor បានចាប់អារម្មណ៍លើ Ritu Phogat និងបានលើកទឹកចិត្តកីឡាការិនីឥណ្ឌាម្នាក់នេះឲ្យទទួលបានជ័យជម្នះទៀតផង។
Conor McGregor បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ៖«ចាក់ឫសគល់សម្រាប់ប្រជាជនឥណ្ឌានឹងបង្កើតត្រានៅក្នុងកីឡានេះឆាប់! ពិតជាគួរគោរពខ្លាំងបំផុត និងចំពោះជាតិដែលយកចិត្តទុកដាក់ដែលខ្ញុំមិនធ្លាប់ជួបសោះពីមុនក្នុងជីវិតរបស់ខ្ញុំ ប្រជាជនឥណ្ឌា។ ឥណ្ឌា ស៊ូៗ»។

សំណេររបស់ McGregor បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។
មិនយូរប៉ុន្មាន ខ្លាញីឥណ្ឌា Ritu Phogat បានឆ្លើយតបដោយអារម្មណ៍រំភើបរីករាយ និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់នាង។
Ritu បានតបវិញថា ៖«អរគុណខ្លាំងណាស់សម្រាប់ពាក្យសំដីដ៏អស្ចារ្យរបស់លោក។ សំដីនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ប្រទេសរបស់ខ្ញុំ។ សង្ឃឹមថា ថ្ងៃណាមួយយើងបានជួបគ្នា។ សូមលោកអញ្ជើញមកប្រទេសឥណ្ឌា លោកនឹងទទួលបានពេលវេលាដ៏អស្ចារ្យក្នុងជីវិត»។
សម្រាប់ចំណាប់អារម្មណ៍លើដៃគូមុនការប្រកួតមកដល់ Ritu បាននិយាយថា ៖«ខ្ញុំបានមើលការវ៉ៃរបស់ Stamp យ៉ាងដិតដល់ ដូច្នេះខ្ញុំដឹងពីអ្វីដែលត្រូវធ្វើនៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំនឹងបង្កើនការហ្វឹកហាត់ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់ខ្ញុំបានពីការយកខ្សែក្រវាត់ដាក់លើស្មាបានទេ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


