ព័ត៌មានជាតិ
ក្រសួងអប់រំនឹងរំកិលការប្រឡងបាក់ឌុប ទៅថ្ងៃ២៧ធ្នូវិញ
ភ្នំពេញ ៖ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានប្រាប់នៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះនឹងត្រូវរំកិលកាលបរិច្ឆេទទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញតាមទម្រង់ដូចឆ្នាំកន្លងមក។
លោកបានបន្តថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
លោកបានបន្តទៀតថា ចំណែកការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមធ្វើនៅកាលបរិច្ឆេទដដែលគឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ដដែលនិងការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២នឹង ចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២។

បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាធ្លាប់ បានលើកឡើងថាការ លើកពេលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទៅប្រឡងនៅដើមឆ្នាំ២០២២វិញដើម្បីទុកពេលវេលាឱ្យសិស្សបានរៀនច្រើន។
លោករដ្ឋមន្ត្រីបានណែនាំដល់សិស្សត្រូវខិតខំរៀនជាចាំបាច់ព្រោះថា ការប្រឡងសញ្ញាប័ត្របាក់ឌុបសម្រាប់ឆ្នាំនេះ មិនមានការជាប់ដោយស្វ័យប្រវត្តដូចឆ្នាំមុននោះទេ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដើមឡើយត្រូវក្រសួងអប់រំយុវជននិងកីឡាគ្រោងធ្វើនៅថ្ងៃទី៦ធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូ ឆ្នាំ២០២១៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


