ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសឱ្យគ្រឹះស្ថានសិក្សាឯកជនត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូខាងមុខ
ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឱ្យគ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូនាពេលខាងមុខនេះ។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡាចុះថ្ងៃទី០៨វិច្ឆិកាបានស្នើឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាធ្វើការសម្របផ្ទៃក្នុងនិងផ្តល់ព័ត៌មានដល់គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពប្រឡងដោយខ្លួនឯងឱ្យបានជ្រាបនិងត្រៀមចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩វិច្ឆិកានេះថាកន្លងមកក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជននីមួយៗរៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯងតែនៅមិនទាន់មានសាលាណាមួយរៀបចំដោយខ្លួនឯងនោះទេ។
លោកបានបន្តថា« រហូតមកដល់ពេលនេះនៅមិនទាន់មានសាលាណាមួយចិត្តសឿងហ៊ានរៀបចំការប្រឡងដោយខ្លួននោះដែរ។ដោយសារការចំណាយច្រើននិងគុណភាពសញ្ញាបត្រព្រោះថាការសញ្ញាបត្រត្រឹមនាយកសាលាវាអត់សូវមានតម្លៃព្រោះថានៅក្នុងផ្នត់គំនិតខ្មែរយើងនៅតែរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡានៅតែល្អជាងល្អដាច់ហ្មង។អីចឹងមានតែទៅចូលរួមប្រឡងជាមួយថ្នាក់ជាតិដដែលហ្នឹង»។

ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១នៅថ្ងៃទី២៧ ធ្នូខាងមុខនេះដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ នារី ៦០,៦៦១នាក់ចែកជា២០៤មណ្ឌល និង៤៦៥១បន្ទប់។ ជាមួយគ្នានេះដែរ ក្រសួងនឹងចេញសេចក្ដីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបតាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា កាលដើមឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងអប់រំយុវជននិងកីឡាគ្រោងធ្វើនៅថ្ងៃទី៦ធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


