ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលួចដោះដែកប៉ាណូ៣នាក់ធ្វើការសួរនាំ
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលលួចដោះដែកប៉ាណូនៅចំណុចខាងលិចគល់ស្ពានកោះពេជ្រ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២០យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងលិចគល់ស្ពានកោះពេជ្រ ផ្លូវសួនថ្មី ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះទី១-ឈ្មោះ លី ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ទី២-ឈ្មោះ កែវ បូរី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ។ ទី៣-ឈ្មោះ ថា តឿរ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតដែកផ្លាកប៉ាណូចំនួន៥ដើម ប្រវែង០៣ម៉ែត្រ ។

សមត្ថកិច្ចបន្តទៀតថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី មុនពេលកើតហេតុជនសង្ស័យឈ្មោះ លី ប៊ុនហេង បានដើរទៅដាស់ឈ្មោះ កែវ បូរី និងឈ្មោះ ថា តឿរ ដែលកំពុងដេកនៅខាងក្រោមគល់ស្ពានកោះពេជ្រ អោយមកលួចដោះដែកស្លាកប៉ាណូជាមួយ នៅចំណុចខាងលិចគល់ស្ពានកោះពេជ្រ។ លុះពេលមកដល់ចំណុចខាងលើឈ្មោះ លី ប៊ុនហេង បានអោយបក្ខពួករបស់ខ្លួនចំនួន០២ នាក់ឈ្មោះ កែវ បូរី និងឈ្មោះ ថា តឿរ ជាអ្នកចាំនៅខាងក្រោមផ្លាកប៉ាណូ ហើយខ្លួនជាអ្នកឡើងទៅខាងលើដើម្បីដោះដែក។ ពេលដោះបានហើយក៏ទម្លាក់ដែកចុះមកខាងក្រោមអោយឈ្មោះ កែវ បូរី និងឈ្មោះ ថា តឿរ ជាអ្នកចាំទទួល ដោយដោះបានចំនួន០៥ដើម ក្នុង០១ដើមមានប្រវែង០៣ម៉ែត្រ។ ពេលដោះបានអស់ហើយឈ្មោះ លី ប៊ុនហេង បានកំពុងតែចុះមកខាងក្រោមវិញ ក៏ត្រូវបានសមត្ថកិច្ចល្បាតនៅក្បែរនោះទៅដល់ បានឃើញនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងដែកចំនួន០៥ដើម យកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ និងកសាងនិតិវិធី៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


