ព័ត៌មានជាតិ
ស្លាប់ ៧ នាក់ កំពុងសង្គ្រោះ ១៧ នាក់ ដោយសារផឹកអាល់កុលលាយភេសជ្ជៈ
យ៉ាងហោចណាស់ពលករចំនួន ២២ នាក់ បានពុលភេសជ្ជៈដួលររណូករណែលពេញក្នុងមណ្ឌលចត្តាឡីស័ក ក្រោយមកសមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅតាមមណ្ឌលទីពេទ្យបង្អែក និងមន្ទីរពេទ្យបង្អែកកម្ពុជាជប៉ុន ប៉ុន្តែហួសពេលទៅហើយ ដោយសារតែមានជនរងគ្រោះចំនួន ៥ នាក់ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យក្នុងនោះមានស្រីម្នាក់ ក្រៅពីនោះនៅមានជនរងគ្រោះកំពុងតែបន្តការជួយសង្គ្រោះជាបន្តបន្ទាប់ទៀតផង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតកើតហេតុគេឃើញពលករប្រុសស្រីជាច្រើនដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កកូបធំ ក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២ សៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ បងប្អូនពលករទាំងនោះបាននាំគ្នាទៅទិញភេសជ្ជៈអូរអ៊ីឈិមកលាយជាមួយទឹកអាល់កលហើយនាំគ្នាទទួលទានតែម្ដង។

ប្រភពដដែលបន្តថា ក្រោយពេលទទួលទានរួចបានចំនួន ១០នាទីប៉ុណ្ណោះស្រាប់តែមានបងប្អូនពលករមួយចំនួនបានក្អួតចង្អោរខ្លះទៀតក៏ដួលស្លាប់នៅកន្លែងកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ សមត្ថកិច្ចដែលប្រចាំការនៅទីនោះនាំគ្នាយកររថយន្តទៅសង្គ្រោះភ្លាមតែម្តង។
លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មកដល់ពេលនេះជនរងគ្រោះក្នុងចំណោម ២២ អ្នកបានបាត់បង់ជីវិតចំនួន ៧ នាក់ហើយក្នុងនោះមានស្រីម្នាក់ លោកបានបន្តទៀតថា ជនរងគ្រោះដែលស្លាប់នោះរួមមាន ម្នាក់បានស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយ ៤ នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ មកដល់ម៉ោង ១០ ព្រឹកថ្ងៃទី ១២ នេះ គឺមានពីរនាក់ទៀតបានស្លាប់នៅមន្ទីពេទ្យខេត្តសៀមរាប វឯជនរងរបួសកំពុងតែបន្តជួយសង្គ្រោះបន្ទាន់ផងដែរនៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន។

នៅវេលាម៉ោង ១១នឹង២០នាទី ព្រឹកថ្ងៃទី១២វិច្ចការឆ្នាំ២០២១នេះ លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញទៅសួរសុខទុក្ខជនរងគ្រោះដែលពុលភេសជ្ជៈនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយពាំនាំថវិកាមួយចំនួនជូនជនរងគ្រោះទៀតផង ក្នុងនោះដែរលោកបានបញ្ជាក់ថា វាជារឿងមួយមិនគួរឲ្យកើតមានប៉ុន្តែបែជាកើតមានស្ដែងៗតែម្ដង ពេលនេះអាជ្ញាធរនឹងមន្ត្រីពេទ្យកំពុងតែធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ថាតើភេសជ្ជៈនោះមានលាយអ្វីឲ្យពិតប្រាកដ ទើបឈានដល់ការពុលរហូតដល់ស្លាប់យ៉ាងដូច្នេះ ក្នុងនោះដែរលោកអភិបាលក្រុងបានជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសូមឱ្យមានការឆាប់ជានឹងវិលទៅជួបជុំគ្រួសារវាពេលខាងមុខនេះកុំបីខាន៕


អត្ថបទ៖ ពៅរី
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


