ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសជំរុញ ជូនប្រជាពលរដ្ឋ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាម អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានសម្រេចបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ដែលខកខានមិនបានមកទទួលវ៉ាក់សាំងដោយមូលហេតុផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹង ជាថ្មី។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការបន្តចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជួសជំរុញ ឬជួសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមក អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានដំណើរការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ បានយ៉ាងរលូនស្របតាមប្រតិទិនការងារដែលបានគ្រោងទុក ហើយ ប្រជាពលរដ្ឋជាច្រើនក៏បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងតាមគោលដៅដែលបានកំណត់។ រដ្ឋបាលរាជធានី ភ្នំពេញ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺកូវីដ-១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់បានអញ្ជើញ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅឡើយដោយមូលហេតុមួយចំនួន រួមមាន៖ ជាប់ អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាព, មានធុរៈចាំបាច់ ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ដែលខកខានមិនបានមកទទួលវ៉ាក់សាំងដោយមូលហេតុខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹង ជាថ្មី នៅតាមទីតាំងដូចមានឧបសម្ពន្ធជូនភ្ជាប់មកជាមួយ។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដាសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្តល់កិច្ចសហការខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


