ព័ត៌មានជាតិ
អាជ្ញាធរចុះវាយកម្ទេច សំណង់ប្រជាពលរដ្ឋមួយកន្លែង សាងសង់រំលោភចំណីផ្លូវ
អាជ្ញាធរបានសម្រេចបង្កើតគណៈកម្មការវាយកម្ទេចសំណង់រឹងមួយកន្លែង ដែលម្ចាស់សំណង់ខាងលើមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ បើទោះជាមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏គេនៅតែបន្តសកម្មភាពលួចសាងសង់ទាំងយប់ទាំងថ្ងៃរហូតបានសម្រេចតែម្តង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីម្ចាស់ផ្ទះឈ្មោះ ម៉ែន ណារិន ជាអាជីវកររស់នៅភូមិ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារអាជ្ញាធរសមត្ថកិច្ចបានចុះធ្វើការអប់រំណែនាំច្រើនលើកច្រើនសាររួចហើយ តែម្ចាស់សំណង់ខាងលើនៅតែលួចសាងសង់រហូតបានជោគជ័យ ហើយសាងសង់ខុសស្តង់ដារទៀតផង មិនត្រឹមតែប៉ុណ្ណោះម្ចាស់សំណង់ខាងលើបានជេរប្រមាថសមត្ថកិច្ចអាជ្ញាធរថែមទៀតផង ដោយសារតែមានបញ្ហាដូចខាងលើទើបអាជ្ញាធរសម្រេចបង្កើតគណៈកម្មការចម្រុះចុះធ្វើសកម្មភាពវាយកម្ទេចរបងនិងសំណង់មួយចំនួនចោលកាលពីនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១តែម្តង។

លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរក្រុង រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកហាមឃាត់ សំណង់រឹងដែលមានទទឹង ២៩ម៉ែត្រ បណ្តោយ ១៤៩ម៉ែត្រ កំពស់៣៤ម៉ែត្រ ដោយសង់ចាក់ជាធ្នឹមរៀបឥដ្ឋ ២០ លោកថា ក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃឱ្យរុះរើចេញម្តងហើយកាលពីម្សិលមិញ ករណីខាងលើនេះ ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន មិនព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ថែមទាំងផ្គើនឲ្យជាងសាងសង់បន្តបន្ថែមទៀត ទើបកម្លាំងចម្រុះ ធ្វើការដកហូតសម្ភារសាងសង់មួយចំនួនតែម្តង។

ម្យ៉ាងវិញទៀត អាជ្ញាធរពិនិត្យឃើញថា សំណង់អាគារធំទំហំ ៥ល្វែង មានកំពស់៧ជាន់ របស់លោក ស្រី ម៉ែន ណារិន នេះ ក៏ពុំមានច្បាប់អនុញ្ញាតសាងសង់ដែរ លោកបញ្ជាក់ថា ករណីខាងលើនេះ ក្រុមការងារជំនាញ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចុះមកស្រាវជ្រាវអនុវត្តទៅតាមច្បាប់នាពេលខាងមុខ៕

អត្ថបទៈ ពៅរី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


