សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចុះរុះរើសំណង់មួយកន្លែងដែលសង់រំលោភចំណីផ្លូវជាតិលេខ៣
កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានចុះរុះរើសំណង់ខុសច្បាប់មួយកន្លែងដែលសាងសង់រំលោភចំណីផ្លូវជាតិលេខស្ថិតនៅភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះរុះរើនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានជូនដំណឹងឲ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯងដោយសារការសាងសងនេះបានរំលោភលើចំណីផ្លូវធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា កម្លាំងអាជ្ញាធរបានជូនដំណឹងដល់ឈ្មោះហ៊ុល ភា ជាម្ចាស់សំណង់សង់រំលោភផ្លូវសាធារណៈឲ្យរុះរើចេញតែត្រូវបានម្ចាស់ទីតាំងចេញមកស្រែកឡូឡា ដោយមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរនោះទេ។ អាជ្ញាធរបញ្ជាក់ថា សំណង់នេះបានសង់រំលោភចំណីផ្លូវ៥,៥០ម៉ែត្រ ហើយតម្រូវឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងត្រូវរុះរើចេញជាបន្ទាន់។
លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ត្រូវបញ្ឈប់ឲ្យមានការសាងសង់សំណង់រំលោភចំណីផ្លូវកើតឡើងថ្មីទៀត ហើយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យត្រូវមានវិធានការរក្សាចាស់ មិនឲ្យបង្កើតថ្មីនោះទេ។ ដើម្បីងាយស្រួលចាត់វិធានការរុះរើសំណង់ចាស់ដែលសង់រំលោភចំណីផ្លូវរួចកន្លងមក ធ្វើយ៉ាងណាសម្អាតឲ្យស្អាតចេញពីដំណីផ្លូវ ឲ្យផ្លូវមានសោភ័ណភាព លុបបំបាត់ភាពអនាធិបតេយ្យ៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


