ព័ត៌មានជាតិ
អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់នានារបស់លោក ធាន វុទ្ធី ព្រោះគ្មានបច្ចេកទេស
អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តតាកែវ បានចុះពិនិត្យសំណង់ រូបបដិមារមួយចំនួននៅទីតាំងផ្ទះរបស់លោក ធាន វុទ្ធី និងសម្រេចផ្អាកការសាងសង់សំណង់នានាព្រោះគ្មានច្បាប់អនុញ្ញាត និងគ្មានបច្ចេកទេស។

លោក ម៉ឹង វុធី អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៥ បានដឹកមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកព្រៃកប្បាស ឃុំចំប៉ា ភូមិចំប៉ា ដើម្បីពិនិត្យសំណង់ និងរូបបដិមារមួយចំនួនដែលបាននឹងកំពុងសាងសង់ និងបានសម្រេចផ្អាកភ្លាមៗនូវការសាងសង់សំណង់នានា ព្រោះតែគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសសំណង់។

លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងនេះ បានគូសបញ្ជាក់ថា ទីតាំងនេះសាងសង់នេះ សង់លើផ្ទៃដីទំហំប្រមាណសរុប១៤ហិកតា សាងសង់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន ហើយមានរូបបដិមាករជាច្រើន មិនសមស្របតាមលក្ខណៈរចនាបទបច្ចេកទេសរបស់វប្បធម៌ខ្មែរ ការសាងសង់សំណង់នានា(អគារគុណមាតាមិតា ប្រាសាទជល់មុន្នី១៨សែនកោដ អគារកម្ពស់៥ជាន់)មិនបានឆ្លងកាត់ជំនាញវិស្វករ ត្រួតពិនិត្យ និងមិនមានច្បាប់អនុញ្ញាត(ធ្វើតាមការបញ្ជាពី លោក ធាន វុទ្ធី) និងរូបបដិមាករគ្មានការពិនិត្យពីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវ ឡើយ។ លោក ម៉ឹង វុធី បានបន្ថែមទៀតថា ក្រោយពីក្រុមការងារជំនាញ បានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ ក៏បានសម្រេចណែនាំឱ្យផ្អាករាល់ការសាងសង់ទាំងអស់ និងសូមឱ្យម្ចាស់ការដ្ឋានសាងសង់សហការជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញ ដើម្បីសហការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស រូបបដិមា សំណង់នានា ការគ្រប់គ្រងកម្មករសាងសង់ ឲ្យស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវវិញ។




សូមរំឮកដែរថា លោក ធាន វុទ្ធី កន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការតាំងខ្លួនធ្វេីជាព្រះសិអាមេត្រី ធ្វេីឱ្យព្រះសង្ឃបួសក្នុងព្រះពុទ្ធសាសនាថ្វាយបង្គំ គោរពគាត់ទៀតផង៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


