ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និងគម្រោងដែលល្អបំផុត ហើយរឹងមាំបំផុតរបស់ប្រទេស បានប្រកួតប្រជែងយកពានរង្វាន់១៩ ប្រភេទផ្សេងៗគ្នានៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦ របស់ PropertyGuru ដែលធ្វើការចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com ក៏ដូចជានៅលើវេទិកាឌីជីថលផ្សេងៗជាច្រើនទៀត ដោយមានការចាក់ផ្សាយនូវមាតិកាសំខាន់ៗនៅលើបណ្តាញ History Channel ។ ពានរង្វាន់ប្រចាំឆ្នាំ២០២១នេះ ក៏ឃើញមានផងដែរនូវការប្រគល់ពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជាជូនដល់ម្ចាស់លាភីជាស្ត្រីដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ប្រភេទនេះ។
ក្រុមហ៊ុន Urbanland បានក្លាយជាអ្នកឈ្នះជយលាភីធំបំផុតប្រចាំឆ្នាំ ដោយដណ្តើមបានពានរង្វាន់ចំនួន៧ ដែលរួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍន៍បានល្អដាច់គេផងដែរ។ អ្នកអភិវឌ្ឍន៍គម្រោង Chankiri Palm Creek ក៏បានឈ្នះពានរង្វាន់កិត្តិយសកំពូលថ្នាក់ជាតិសម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅឋានបានល្អដាច់គេនៅកម្ពុជា – Best Housing Development (Cambodia) ក៏ដូចជាពានរង្វាន់សម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅឋានបានល្អដាច់គេនៅរាជធានីភ្នំពេញ – Best Housing Development (Phnom Penh ) ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះបានស្អាតដាច់គេ- Best Housing Architectural Design និងពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពស្អាតដាច់គេ – Best Housing Landscape Architectural Design។
Sophea Suites Co., Ltd ត្រូវបានទទួលស្គាល់ថាជាអ្នកអភិវឌ្ឍន៍ការរស់នៅបានល្អដាច់គេ- Best Lifestyle Developer ដែលឈ្នះពានរង្វាន់ផ្នែកអភិវឌ្ឍន៍អាគារអាផាតមិនសម្រាប់ជួលល្អដាច់គេ – Best Serviced Apartment Development និងពានរង្វាន់ផ្នែករចនាផ្ទៃខាងក្នុងអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ – Best Serviced Apartment Interior Design សម្រាប់គម្រោងរបស់ខ្លួនផ្ទាល់។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ- Best Breakthrough Developer និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុងលំនៅឋានបានល្អដាច់គេ – Best Residential Interior Design សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។
គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះពានរង្វាន់ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា) – Best Condo Development (Cambodia) ក៏ដូចជាពានរង្វាន់អភិវឌ្ឍន៍អាគារខុនដូល្អបំផុត (នៅភ្នំពេញ) – Best Condo Development (Phnom Penh) និងពានរង្វាន់ស្ថាបត្យកម្មរចនាអាគារខុនដូល្អដាច់គេ – Best Condo Architectural Design Awards។
លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group បានទទួលយកពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ដែលបានធ្វើឱ្យគាត់ក្លាយជាស្ត្រីដំបូងគេបង្អស់ ក្នុងការទទួលបានពានរង្វាន់ប្រភេទនេះ។ គាត់ជាស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh ដែលជាម្ចាស់ជយលាភី បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group រួមទាំងក្រុមនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report Magazine ដែលបានជ្រើសរើសគាត់ជាម្ចាស់ជយលាភីលើពានរង្វាន់នៅឆ្នាំនេះ។
លោកស្រី Chan បានមានប្រសាសន៍ថា “ពានរង្វាន់នេះពិតជាមានន័យខ្លាំងណាស់ចំពោះរូបខ្ញុំផ្ទាល់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ តាមរយៈការទទួលស្គាល់នេះ យើងសូមប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាក៏អាចមានគម្រោងលំដាប់ពិភពលោកដូចគេឯងដែរ ជាក់ស្តែង គឺគម្រោង Urban Village និង Factory Phnom Penh ។ គម្រោងផ្សេងទៀត ដែលទទួលបានជយលាភីនៅឆ្នាំនេះ គឺគម្រោង City View Residence របស់ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និងគម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd.។
លោក Hari Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru បានមានប្រសាសន៍ថា “ខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ជយលាភី ហើយនិងបណ្តាក្រុមហ៊ុនដែលទទួលបានការកោតសរសើរនានានៅកម្ពុជា ដែលបានយកឈ្នះការ
ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ ដែលទទួលបានការរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខនានាក្នុងវិស័យនេះ ដោយរួមទាំងក្រុមហ៊ុន Jotun ដៃគូសហការផ្នែកទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ Two Way PR ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property Magazine ដៃគូសប្បុរសធម៌ផ្លូវការ Right To Play ដៃគូសហការផ្លូវការលើបរិស្ថាន សង្គម និងអភិបាលកិច្ច Baan Dek Foundation សមាគមគាំទ្រ Asia MarTech Society និងអ្នកគ្រប់គ្រងផ្លូវការ HLB៕