ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង២លានដូស ជាជំនួយរបស់ចិននៅថ្ងៃទី១៧វិច្ឆិកា
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទទួលដោយផ្ទាល់វ៉ាក់សាំងចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិនៅល្ងាចថ្ងៃទី១៥ វិច្ឆិកាពេលអញ្ជើញទៅទទួលវ៉ាក់សាំង Astrazenecaជាង៣២ម៉ឺនដូសទៀតផ្ដល់តាមរយៈយន្ដការកូវ៉ាក់ថា «នៅថ្ងៃទី១៧ វិច្ឆិកាសម្តេចតេជោហ៊ុនសែនលោកនឹងអញ្ជើញទៅទទួលវ៉ាក់សាំងចំនួន២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិនជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន»។
លោកស្រីបានបន្តថា ការមកដល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងជាង៤០លានដូស រួមទាំងវ៉ាក់សាំង២លានដូសដែលទទួលនៅថ្ងៃទី១៧វិច្ឆិកាខាងមុខ។
លោកស្រីបានបន្តទៀតថា កម្ពុជាមិនមានការខ្វះវ៉ាក់សាំងនោះទេ ហើយវ៉ាក់សាំងដែលកម្ពុជាទទួលបានសុទ្ធតែមានការត្រួតពិនិត្យនិងគ្រប់គ្រងបានល្អហើយរហូតមកដល់ពេលនេះវ៉ាក់សាំងដែលទទួលបានរួមទាំងនៅក្នុងស្តុកផងមិនមានវ៉ាក់សាំងណាមួយហួសការប្រើប្រាស់នោះទេ។
លោកស្រីបានបន្ថែមថា ចំណែករដ្ឋាភិបាលអូស្ត្រាលីនឹងបញ្ជូនវ៉ាក់សាំងមកកម្ពុជានៅចុងឆ្នាំនេះឬដើមឆ្នាំ២០២២ហើយចំពោះការមកដល់ជាក់លាក់នោះស្ថានទួតអូស្ត្រាលីនិងបញ្ជាក់នៅពេលក្រោយ។
លោកស្រីបានបញ្ជាក់ថា រីឯវ៉ាក់សាំងដែលផ្តល់តាមរយៈយន្តការកូវ៉ាក់ ក៏នឹងមកជាបន្តបន្ទាប់នាពេលខាងមុខដែរ។
រហូតមកដល់ថ្ងៃនេះ វ៉ាក់សាំងផ្ដល់តាមរយៈយន្ដការកូវ៉ាក់ មានចំនួន៧៧២៨០០ដូសចែកជាបីលើកដោយលើកទី១បានមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំង AstraZeneca/SII ដែលទទួលអាជ្ញាប័ណ្ណផលិតដោយ Serum Institute of India (SII) ចំនួន ៣២៤.០០០ ដូស។ លើកទី២បានមកដល់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វ៉ាក់សាំងស៊ីណូវ៉ាក់ផលិតនៅប្រទេសចិនចំនួន ១២៤,៨០០ ដូសនិងលើកទី៣នឹងមកដល់នៅរសៀលថ្ងៃនេះវ៉ាក់សាំងAstrazeneca ចំនួន៣២៤,០០០ដូសសរុបទាំងបីលើកចំនួនចំនួន៧៧២៨០០ដូស។
លោក ស្រី វេជ្ជបណ្ឌិត លី អាយលែនប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា យន្តការកូវ៉ាក់បានប្តេជ្ញាផ្តល់វ៉ាក់សាំងប្រមាណ៦,៦លានដូសស្មើនឹង២០ភាគរយនៃប្រជាជនកម្ពុជាសរុបខណៈមកដល់ពេលនេះយន្តការនេះបានផ្តល់ប្រមាណ៤៥ភាគរយហើយៗនៅសល់នឹងមកដល់ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។លើកុមារអាយុ ០៥ឆ្នាំ មាន ៧៦,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៧,៨៥%៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


