កម្ពុជា​មិន​យក​ថ្លៃធ្វើ​តេស្ត​រហ័ស​ ដល់​អ្នកដំណើរ​ចូល​មក​កម្ពុជា​ទេ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​មិន​យក​ថ្លៃធ្វើ​តេស្ត​រហ័ស​ ដល់​អ្នកដំណើរ​ចូល​មក​កម្ពុជា​ទេ​

បានផុស

នៅ

ប្រទេស​កម្ពុជា​មិន​យក​កម្រៃ​សេវា​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​១៩​ ដល់​អ្នកដំណើរ​ខ្មែរ​និង​បរទេស​ដែល​ធ្វើដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្ត​រ​ជាតិ​ នៅ​ល្ងាច​ថ្ងៃទី​១៥​វិច្ឆិកា​ពេល​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​Astrazeneca​ជាង​៣២​ម៉ឺន​ដូ​ស​ទៀត​ផ្ដល់​តាមរយៈ​យន្ដការ​កូ​វ៉ា​ក់ថា ​ក្រោយពី​ទទួលបាន​អនុសាសន៍​ណែនាំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្រុមការងារ​បានចាប់ផ្តើម​អនុវត្ត​នៅថ្ងៃនេះ​តទៅ​ហើយដោយ​បានធ្វើ​តេស្ត​រហ័ស​ដល់​ភ្ញៀវ​ចូល​និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

លោកស្រី​បាន​បន្តថា​« នៅ​ចំពោះមុខ​នេះ​មិនមាន​គោលការណ៍​ណាមួយ​ឱ្យ​បង់ប្រាក់​នោះទេ​ប្រមុខ​រដ្ឋាភិបាល​អនុញ្ញាត​ធ្វើតេស្ត​ដល់​ប្រជាពលរដ្ឋ​និង​ជនបរទេស​ដោយ​មិនមាន​ការបង់​លុយកាក់​ទេ​ហើយ​និន្នាការ​ទៅមុខទៀត​ក្រុមការងារ​និង​គណៈកម្មការ​អន្តរក្រសួង​នឹង​ពិនិត្យ​ពិចារណា​ថា​តើ​ការធ្វើ​តេស្ត​រហ័ស​នេះ​នឹង​គិត​ក្នុង​កម្រៃ​យ៉ាងណា​នោះ​លុះត្រា​មានការ​សម្រេច​ពី​ក្រ​សង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រដ្ឋាភិបាល​»​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាងថា​ អ្នកដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ទាំង​បរទេស​និង​ខ្មែរ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​រួចរាល់​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​បើ​ទោះបី​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយក៏​ពិតមែន ប៉ុន្ដែ​ត្រូវ​បំពេញ​កាតព្វកិច្ច​មួយ​ទៀត គឺ​ការ​យក​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​នៅ​ក្នុង​រយៈពេល​១៥​ទៅ​២០​នាទី​។​ បន្ទាប់ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​បុគ្គល​នោះ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​មិន​កម្រិត​តំបន់ ​ឬ​ ខេត្ត​ក្រុង​នោះ​ទេ​និង​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ចំពោះ​អ្នកដំណើរ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ហើយ​ធ្វើដំណើរ​ចូល​មក​ប្រ​ទេស​កម្ពុជា​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​រកកូ​វីដ​១៩​ដោយ​ម៉ាស៊ីន​PCR​និង​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ​ស្រប​ទៅតាម​នីតិវិធី​ជា​ធរមាន​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា​ អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, សណ្ឋាគារ និង​គេហដ្ឋាន នៅ​ទូទាំង​ប្រទេស និង​ដែល​មិនមាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃ​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។

តាមរយៈ​សារ​សំឡេង​ពិសេស​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថា​ យើង​ចាំបាច់​កែប្រែ​ការអនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡ័​ស័ក​ដែល​បច្ចុប្បន្ន​អនុវត្ត​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូ​ស​ ពេល​មក​ដល់​កម្ពុជា​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ។ ​ចំណែក​ធុរជន​និង​គណៈ​ប្រភូ​ខ្មែរ​ត្រឡប់​មកពី​បរទេស​ធ្វើ​៣​ថ្ងៃ និង​ត្រៀម​អនុវត្ត​ចំពោះ​អ្នកទេសចរ​វ៉ាក់សាំង​ត្រូវធ្វើ​៥​ថ្ងៃ​នៅ​តំបន់​ដែល​ខ្លួន​ស្នាក់នៅ​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ទាំង​ជនជាតិខ្មែរ​និង​បរទេស​ចូលមក​កម្ពុជា​ធ្វើដំណើរ​តាមផ្លូវ​អាកាស ផ្លូវទឹក​និង​ផ្លូវគោក​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ​ប៉ុន្តែ​ត្រូវយក​សំណាក​រក​មេរោគ​កូ​វីដ​១៩​ដោយ​ឧបករណ៍​តេស្ត​រហ័ស​ដោយ​ត្រូវ​រង់ចាំ​ត្រឹម​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ។ ​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន​បងប្អូន​មានលទ្ធភាព​ចេញដំណើរ​ទៅកាន់​កន្លែង​ណាមួយ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការកំណត់​ទៅតាម​ចំណង់​ចំណូលចិត្ត​តែម្តង​។

សម្តេច​បាន​បន្ត​ថា ​ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ត្រូវធ្វើ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​និង​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន​PCR​ដដែល​។​ សម្តេច​បាន​បញ្ជាក់​ថា​ ការអនុវត្ត​នេះ​ដោយ​គ្មាន​ការរើសអើង​ទាំង​បងប្អូន​ខ្មែរ​រស់នៅ​បរទេស អ្នក​ធុរកិច្ច ជនបរទេស​គឺ​អនុវត្ត​ដូច​ៗ​គ្នា៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services