ព័ត៌មានជាតិ
ព្រឹកស្អែកតុលាការនឹងជំរះរឿងក្ដីសុំនៅក្រៅឃុំរបស់សមាជិកបក្សប្រឆាំង១៤នាក់
តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមសាលាដំបូងនឹងបើកសវនាការលើសំណុំសុំនៅក្រៅឃុំរបស់សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ ដែលកំពង់ជាប់ពន្ធនាគារព្រៃស។ នេះបើយោងតាមឯកសារដែលមេធាវីការពារជនជាប់ចោទដាក់ជូនតុលាការ(មេធាវី សំ សុគង់)។

ជនជាប់ចោទទាំង១៤នាក់ដែលតុលាការគ្រោងនឹងជំនុំជំរះតាមពាក្យស្នើសុំនៅក្រៅឃុំរួមមាន ៖
១/ ហេង ច័ន្ទសុទ្ធី ហៅធី
២/ កាក់ កម្ភារ
៣/ យឹម សារ៉េត
៤/ ពៀត ម៉ាប់
៥/ សុខ ចាន់ថា
៦/ ឃឹម ភាណា
៧/ ស៊ុន ធន
៨/ ញែម វាន
៩/ ជុំ ចាន់
១០/ ថៃ គន្ធា
១១/ កែវ ថៃ
១២/ ឡុង ផារី
១៣/ ងិន ឃាង
១៤/ ឃុត ច្រិក
យោងតាមឯកសារដែលលោកមេធាវី សំ សុគង់ មេធាវីការពារផ្លូវច្បាប់អោយជនជាប់ចោទបានបញ្ជាក់ថា សំណុំរឿងកូនក្ដីរបស់ខ្លួន ត្រូវបានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានបើកសវនាការរឿងក្ដីនេះច្រើនលើកច្រើនសារ ប៉ុន្តែដោយបញ្ហាកូវីដ១៩ បានផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ទើបសវនាការគ្រោងនៅថ្ងៃបន្ទាប់បានអូសបន្លាយរហូតដល់បច្ចុប្បន្ន ហើយនៅមិនទាន់កំណត់កាលបរិច្ឆេតដើម្បីបើកសវនាការលើរឿងក្ដីនេះ ខណៈការឃុំខ្លួនបណ្ដោះអាសន្នត្រូវអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ បណ្ដាលអោយជនជាប់ចោទម្នាក់ក្នុងរឿងក្ដីកើតមានជំងឺស្ទើរគ្រប់គ្នា ដូចជាជំងឺលើសសម្ពាធឈាម ជំងឺលើសអាស៊ីត ជំងឺសន្លាក់ ថ្លើម ជំងឺទឹកនោមផ្អែម ក្រពះពោះវៀនធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ និងមើលថែទាំពីក្រុមគ្រួសារ ។

អាស្រ័យដោយមានការស្នើសុំពីសំណាក់មេធាវីការពារអោយជនជាប់ចោទទាំង១៤នាក់ ទើបតុលាការកំណត់យកថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីបើកសវនាការមុនអង្គសេចក្ដីលើសំណុំរឿងនៅក្រៅឃុំនេះ ៕
អត្ថបទ៖ មករា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


