ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ជោគជ័យនៃការចាក់វ៉ាក់សាំងនៅកម្ពុជា មិនអាចកាត់ផ្ដាច់ពីការផ្ដល់របស់ចិនឡើយ
មានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រភេទ Sinovac ចំនួន ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រយៈពេលជិត ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ដែលជាវិធានការគន្លឹះបន្ថែម លើវិធានការសំខាន់ៗ ទាំងឡាយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការពារសុខភាពសាធារណៈ និងសង្គ្រោះជីវិតប្រជាពលរដ្ឋ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុកវ៉ាក់សាំង ជាទំនិញយុទ្ធសាស្ត្រ ដែលត្រូវរៀបចំឲ្យបានឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់ជូនប្រជាជន ដោយមិនរង់ចាំរហូតដល់មានការបែងចែកទូលំទូលាយជាសកល នោះឡើយ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ កម្ពុជាបានជ្រើសរើសយកប្រទេសចិន ជាបង្អែកយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វវ៉ាក់សាំង។ សម្តេចតេជោបន្តថា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលនេះ បានធ្វើឲ្យកម្ពុជាទទួលបាន នូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ដោយចាប់ផ្ដើមពីមន្ត្រី និងកងកម្លាំង បម្រើសេវាជួរមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ការទទួលបាននូវវ៉ាក់សាំងជាប់មិនដាច់ ដែលផ្ដល់ដោយប្រទេសចិន ទាំងវ៉ាក់សាំងជាជំនួយ និងវ៉ាក់សាំងជាការបញ្ជាទិញ រួមទាំងការទទួលបាន នូវជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា បានផ្ដល់លទ្ធភាពឲ្យកម្ពុជា ទទួលបានជោគជ័យមុនផែនការកំណត់។ សម្ដេចតេជោបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រជាជនកម្ពុជាចាប់ពីអាយុ ៥ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងរហូតទៅដល់ ៨៧,៩៩ភាគរយ ក្នុងចំណោមប្រជាជនសរុបចំនួនប្រមាណ ១៦លាននាក់។
ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ ដែលមានចំនួន នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសាកលលោក និងសម្រេចបាននូវភាពស៊ាំសហគមន៍រឹងមាំ ដែលនឹងចូលរួមចំណែក ក្នុងការកាត់បន្ថយការឆ្លងរាលដាល និងការវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ ព្រមទាំងអត្រាមរណភាពផងដែរ ដែលធានាបាននូវការរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី និងការស្ដារសេដ្ឋកិច្ច ឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង របស់កម្ពុជាខាងលើនេះ មិនអាចកាត់ផ្ដាច់ចេញ ពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិនបានឡើយ…សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដែកថែបយ៉ាងពិតប្រាកដ ដែលតែងតែជួយកម្ពុជា គាំទ្រកម្ពុជាក្នុងគ្រាលំបាក និងទាន់ពេលវេលាដោយគ្មានលក្ខខណ្ឌ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គិតថ្ងៃត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ប្រទេសចិនបានផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវាក់សាំង បានចំនួន ៣៦លាន ៨សែនដូស។ ក្នុងនោះ វ៉ាក់សាំង ជាជំនួយមានចំនួន ៨លាន ៣សែនដូស និងវាក់សាំងបញ្ជាទិញចំនួន ២៨ លាន ៥សែនដូស។
វ៉ាក់សាំង ២លានដូស ដែលធ្វើពិធីប្រគល់ និងទទួលនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ឆ្នាំឡើង និងការចាក់ដូសមូលដ្ឋានជូនដល់កុមារ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ វ៉ាក់សាំងដែលមានប្រភព មកពីប្រទេសចិន បានដើរតួនាទី ជាវ៉ាក់សាំងយុទ្ធសាស្ត្រស្នូលរបស់កម្ពុជា និងជាគោលដៅគន្លឹះ សម្រាប់ការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


