ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងឌីប្លូម នៅថ្ងៃស្អែកនេះ
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអនឡាញ របស់មណ្ឌលប្រឡងនីមួយៗ។ នៅឆ្នាំមុន ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងក៏ដោយ ក៏ក្រសួងបានសម្រេចឱ្យបេក្ខជន ដែលបានដាក់ពាក្យប្រឡង ជាប់ទាំងអស់គ្នាដោយស្វ័យប្រវត្តិ ដោយមិនមានអ្នកធ្លាក់ឡើយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកានេះថា ជាទូទៅលទ្ធផលប្រឡងឌីប្លូម នឹងប្រកាសនៅថ្ងៃ ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអន ឡាញ របស់មណ្ឌលប្រឡង។ លោកបានបន្តថា ការផ្សាយលទ្ធផលប្រឡងឌីប្លូម អាចមានម៉ោងផ្សព្វផ្សាយផ្សេងៗគ្នា អាស្រ័យទៅលើការរៀបចំរបស់គ្រឹះស្ថាននីមួយៗ។

ចំណែកលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នឹងប្រកាសលទ្ធផលប្រឡឌីប្លូម នៅពេលរសៀល។ លោកប្រធានមន្ទីរ បានបន្តទៀតថា សម្រាប់ឆ្នាំនេះ នៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន ១៥ ៨៥៨ នាក់ មាន ៦៣ មណ្ឌល ចែកជា ៦៦៤ បន្ទប់ មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ២១ ៥៣២ នាក់។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅឆ្នាំនេះ មានរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា ដោយជោគជ័យតាមការគ្រោងទុក ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១៦២ ៥៨៩ នាក់ ក្នុងនោះនារីមានចំនួន ៨៧ ៨៧១ នាក់ មានចំនួន ១ ៧២២ មណ្ឌល ចែកជា ៧ ៣២៧ បន្ទប់ ជាមួយវិធានការសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


