Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបារាំងប្រមាណ ៤០០ សាទរកម្ពុជាបើកដំណើរការប្រទេសឡើងវិញ

បានផុស

នៅ

ក្រុមហ៊ុនបារាំងប្រមាណ​ ៤០០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានសម្ដែងសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ឱ្យមានរំហូរឡើងវិញទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។ នេះជាការបញ្ជាក់របស់ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯក​អគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំក​ម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ហ្សាក់ ប៉ឺឡេ បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាំឱ្យព្រះរាជាណាចក្រ កម្ពុជាបើកព្រំដែន បើកសេដ្ឋកិច្ច បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរឱ្យកត់សម្គាល់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។

លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមថា នៅកម្ពុជាគឺមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ ក្រុមហ៊ុនកំពុងវិនិយោគនៅទីនេះ ហើយក្រុមហ៊ុនទាំងនោះពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងការបើកដំណើរការប្រទេសឱ្យមានរំហូរឡើងវិញទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសមនៅមុន ១ ថ្ងៃ នៃកិច្ចប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប។ លោកទូតបានជម្រាបជូនសម្តេចតេជោថា លោក ម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប នាពេលខាងមុខ។ ដោយឡែកនៅឆ្នាំក្រោយនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ខណៈបារាំងនឹងធ្វើជាប្រធានប្ដូរវេនសហគមន៍អ៊ឺរ៉ុប ក្នុងន័យនេះលោក ហ្សាក់ ប៉ឺឡេ មានប្រសាសន៍ថា លោកនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងរវាងអាស៊ាន និងអឺរ៉ុបផង ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈមផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់លោក ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជាធ្វើជាប្រធាននៅថ្ងៃស្អែកនេះ។

សម្តេចតេជោ បានយល់ស្របជាមួយលោក ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងបារាំង គប្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យដែលអាចធ្វើទៅបានរួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប សម្ដេចតេជោបានយល់ស្របនឹងលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) គឺអាស៊ាន និងអឺរ៉ុប គប្បីសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យបានប្រកបដោយបរិយ៉ាប័ន និងដោយស្ថិរភាព៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម