ព័ត៌មានជាតិ
ក្រសួងសាធារណការបើកយុទ្ធនាការអប់រំផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកក្នុងខេត្តឧត្ដរមានជ័យ
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក លឹម សុខតូ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់សិស្សនិសិត្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍លើកឡើងថា ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីជាការពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតមកនៅកម្រិតទាបផងដែរ។

លោកជំទាវ រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាមិនត្រូវបើកបរលើស ល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានាដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។

បើតាមការបញ្ជាក់របស់លោក ឈឿង ផល្លៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គិតត្រឹមខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តបានធ្វើការរឹតបន្តឹង ដោយចុះអនុវត្តជាប្រចាំនៅលើដងផ្លូវជាតិ៦៨ សម្រេចបាន លទ្ធផលដូចជា៖
-បានត្រួតពិនិត្យរថយន្តសរុប ចំនួន ៦៩ គ្រឿង
– រថយន្តត្រឹមត្រូវ ចំនួន ៣១ គ្រឿង
– រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស ចំនួន ២៩ គ្រឿង
-ប្រើប័ណ្ណបើកបរខុសប្រភេទយានយន្ត ចំនួន ០២ គ្រឿង
-រថយន្តខ្វះឯកសារ ចំនួន០២គ្រឿងផងដែរ៕
អត្ថបទ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


