ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ រកឃើញករណីបោះបង្គោលចូលក្នុងព្រៃលិចទឹក រាប់រយហិកតា
អាជ្ញាធរសមត្ថកិច្ចស្រុកបូទុមសាគរ ខេត្តកោះកុង បានពិនិត្យរកឃើញមានករណីជនខិលខូចលួចបោះបង្គោលចូលដីព្រៃលិចទឹករាប់រយហិកតា ស្ថិតនៅក្នុងគំរបព្រៃ ២០០២ គ្រប់គ្រងដោយក្រសួងកសិកម្ម។

បង្គោលធំៗជាង ១០០ បង្គោល ព្រមទាំងការបាញ់ថ្នាំលើដើមឈើតាមបណ្តោយព្រែកអណ្តូងទឹកលើផ្ទៃដីប្រមាណ ៣៥០០ ម៉ែត្រ ស្មើ១០០ទីតាំង ក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ត្រូវបានអាជ្ញាធរស្រុកបូទុមសាគរ កាលពីថ្ងៃទី២៩ វិច្ឆិកា មិ្សលមិញ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បង្ហាញឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថា តំបន់ដែលមានក្រុមជនខិលខូចហ៊ានលួចរំលោភបំពានធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងតំបន់ការពារ គំរបព្រៃលិចទឹក២០០២ គ្រប់គ្រងដោយក្រសួងកសិកម្ម។ តាមការប៉ាន់ស្មានទំហំដីព្រៃលិចរងប៉ះពាល់ចូលរយហិកតា។

លោក ហាក់ ឡេង អះអាងថា តាមអនុសាសន៍ណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនឹងយកកំលាំងគណៈបញ្ជាការឯកភាពទៅដកបង្គោលទាំងអស់និងស្វែងរកអ្នកនៅពីក្រោយខ្នង។ ប្រតិបត្តិការចុះពិនិត្យស្រាវជ្រាវរបស់អាជ្ញាធរធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន តែទោះយ៉ាងណា ជនសង្ស័យទាំងនោះ មិនត្រូវបានអាជ្ញាធរកំណត់បង្ហាញអត្តសញ្ញណនៅឡើយទេថាជានរណា។

លោក ប្រាក់ ប៊ុន្នី ប្រធានរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ថ្លែងថា ទីតាំងរងផលប៉ះពាល់នោះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកនឹងចុះមានវិធានការបន្ថែម ក្រោយមានការបញ្ជារបស់លោកស្រីអភិបាលខេត្ត។
លោកបន្តថា មែនទែនទៅ តំបន់ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលជលផល តែទោះយ៉ាងលោកក៏ជាមន្រ្តីសហការផងដែរ៕
អត្តបទៈសិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


