Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីចេញពីប្រអប់បង្គោលភ្លើងឆេះតូបជួសជុលម៉ូតូផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច

បានផុស

នៅ

ភ្នំពេញ ៖ តូបជួសជុលម៉ូតូមួយកន្លែងនៅជាប់បង្គោលភ្លើងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ ដោយសារការឆ្លងចរន្ដអគ្គីសនីចេញពីប្រអប់បង្គោលភ្លើងដែលនៅជាប់នោះ។

ហេត្តការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីកន្លែងកើតហេតុបានឲ្យដឹងថា តូបជួសជុលម៉ូតូដែលត្រូវអគ្គីភ័យឆាបឆេះនេះ គឺ ត្រូវបានម្ចាស់បិទទ្វារចាក់សោរទុកចោល ហើយនៅវេលាកើតហេតុគេបានឃើញមានផ្សែងហុយ ចេញពីខាងក្នុងតូបយ៉ាងខ្មួលខ្មាញ់ចេញមកក្រៅ ទើបនាំគ្នាមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថ កិច្ចអោយជួយអន្តរាគមន៍ភ្លាមៗ។ ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ធាន បាន ប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ទើបធ្វើការទប់ស្កាត់អណ្ដាតភ្លើងបានទាំងស្រុងតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា តូបជួសជុលម៉ូតូដែលត្រូវអគ្គីភ័យឆាបឆេះនេះ សាងសង់ដោយស័ង្កសី និងរងការខូចខាតសម្ភារៈមួយចំនួន តែមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។ ចំណែកមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីចេញពី ប្រអប់ជាប់បង្គោលភ្លើងជាប់និងតូបជួសជុលម៉ូតូនោះ៕ អត្ថបទដោយ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម