ព័ត៌មានជាតិ
របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម
កំពង់ចាម ៖ អាជីវករលក់ផ្លែដូងនៅមុខវត្តដីដុះ ក្រុងកំពង់ចាម បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ-១៩ មានសភាពធូរស្បើយ ការលក់ដូរចាប់ផ្តើមល្អប្រសើរ អាចរកចំណូលបានគ្រាន់បើជាងមុន។

អ្នកស្រី អ៊ឹង ចិន្តា អ្នកលក់ផ្លែដូងនៅមុខវត្តដីដុះ ក្រុងកំពង់ចាម បានឲ្យដឹងថា សព្វថ្ងៃនេះរបរលក់ដូងរបស់អ្នកស្រី អាចរកចំណូលបានគួរសមឡើងវិញ បើធៀបនឹងកាលកូវីដកំពុងផ្ទុះខ្លាំង។ ក្នុង១ថ្ងៃអ្នកស្រី ចិន្តា អាចលក់ដូងបានចំនួនពី ១០០ផ្លែ ទៅ ២០០ផ្លែ ផ្ទុយពីកាលកំពុងផ្ទុះជំងឺកូវីដ-១៩ លក់បានចំនួនត្រឹមតែ ២០ទៅ ៣០ផ្លែប៉ុណ្ណោះ ក្នុង១ថ្ងៃ។

អ្នកស្រី អ៊ឹង ចិន្តា បានបន្តថា ចំនួននៃការលក់នេះ អាចទទួលបានចំណូលខ្ទង់ ៣០ម៉ឺនរៀលក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាព និងទំនុកបម្រុងដល់កូនរៀនផង។ អ្នកស្រីបញ្ជាក់ថា ដូងមួយផ្លែលក់ក្នុងតម្លៃ ៣,០០០រៀល ហើយដូងទាំងនេះ ឈ្មួញកណ្តាលនាំយកមកពីតំបន់ផ្សេងៗក្នុងខេត្តកំពង់ចាមខ្លះ និងយកមកពីខេត្តផ្សេងៗខ្លះ។
ដូចគ្នានេះដែរ អ្នកលក់ដូងដទៃទៀត នៅតំបន់នេះ ក៏លក់ចេញ និងរកចំណូលបានប្រហាក់ប្រហែលនិងអ្នកស្រី អ៊ឹង ចិន្តា ផងដែរ។
អាជីពនេះ បើទោះជាមើលទៅមិនសូវសម ប៉ុន្តែអាចរកចំណូលបានគួរសម ដើម្បីចិញ្ចឹមជីវិត ជាជាងការចំណាកស្រុក ធ្វើការនៅក្រៅប្រទេសចាកឆ្ងាយពីស្រុកកំណើត សាច់ញាតិបងប្អូន។ ដូង គឺជាផ្លែឈើ ដែលមានសារសំខាន់សម្រាប់សុខ ពិសេសទឹករបស់វា។ ទឹកដូង ជាកំពូលភេសជ្ជៈសុខភាព លាក់គុណប្រយោជន៍ច្រើន។
អ្នកជំនាញសុខភាពអះអាងថា សាច់ និងទឹកដូង គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងរ៉ែ ដែលសុទ្ធតែជួយដល់ដំណើរការរាងកាយរបស់យើង៕
អត្ថបទ និងរូបភាព៖ ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


