Connect with us

ព័ត៌មានជាតិ

ព្រះសព សម្តេចក្រុមព្រះ ត្រូវបាន​​បូជាថ្វាយព្រះភ្លើងរួចហើយ នៅព្រឹកនេះ

បានផុស

នៅ

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណ​បក្សហ៊្វុនស៊ិនប៉ិច ត្រូវបានបូជាថ្វាយព្រះភ្លើងរួចហើយ នៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសព្រះរាជទានព្រះភ្លើង ក្នុងការបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ក្នុងនោះដែរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ ក៏យាងចូលរួមផងដែរ។

ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាតិសំខាន់ៗ ជាច្រើនរូបទៀត ក៏បា​នអញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាព្រឹកថ្ងៃពុធនេះដែរ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩ និង៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសព របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែយាងពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម