ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំលើកពីវឌ្ឍនភាពខេត្ត និងការទន្ទ្រានដីព្រៃលិចទឹក
កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី ៣០ អាណត្តិទី៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ហេ ដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និងសួនកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង។

នៅចុងក្រោយនេះអាជ្ញាធរសហការជាមួយក្រសួងពាក់ព័ន្ធចុះអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បង្រ្កាបការកាប់រានដីព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការដកហូតមកជារបស់រដ្ឋវិញ។
លោកបានបញ្ជាក់ទៀតថា នៅខេត្តកំពង់ឆ្នាំងដីព្រៃលិចទឹកស្ថិត នៅក្នុងតំបន់៣ បានរងការកាប់បំផ្លាញពីជនខិលខូចមានប្រមាណជាង ២០០០ហិកតានៅក្នុងស្រុកកំពង់លែង បានដកហូតយកមករក្សាទុកជាសម្បត្តិរដ្ឋ។

ក្រោយពីធ្វើការដកហូត អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការដាំកូនឈើព្រៃលិចទឹកសារជាថ្មីឡើងវិញលើតំបន់រិចរិលដែលរងរការកាប់បំផ្លាញ នាពេលនេះអាជ្ញាធរខេត្តបានដាក់កម្លាំងការ ពារយ៉ាងរឹងមាំ មិនឱ្យមានការកាប់បំផ្លាញសារជាថ្មីទៀតនោះទេ។
ចំពោះយុទ្ធនាការដោះស្រាយទំនាស់ និងសំណូមពរប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានដំណើរការល្អ ក្រុមការងារទទួលខុសត្រូវនៅគ្រប់ក្រុងស្រុក បានបំពេញបេសកកម្មនេះទទួលបានជោគជ័យប្រជាពល រដ្ឋបានសំដែងនូវការគាំទ្រពេញទំហឹង ចំពោះយុទ្ធនាការនេះ ដោយបានដោះស្រាយនិងសម្របសម្រួលដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា។

លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្ត បានអនុវត្តកន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើរ។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារនូវធនធានធម្មជាតិ ដែលមានស្រាប់ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធានាដល់និរន្តរភាពធន ធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះជនខិលខូចដែលរំលោភបំពានដល់ដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងមូល ដ្ឋានទទួលខុសត្រូវរបស់ខ្លួន។
បើតាមប្រធានក្រុមប្រឹក្សាខេត្តរូបនេះ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍរបស់ខេត្តបន្ថែម គឺអាស្រ័យទៅលើ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវអំពីកិច្ចដំណើរការនានារបស់រដ្ឋបាលខេត្ត ដោយរកចំណុចរួមមួ យដើម្បីឆ្លើយតបបានតាមផែនការ និងស្របកម្មវិធីយុទ្ធសាស្រ្តចតុកោ ណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


