ព័ត៌មានជាតិ
ម្ចាស់គម្រោងអចលនទ្រព្យភូមិមរតកជួយពលរដ្ឋចំនួន ២០០គ្រួសារ នៅក្នុងសង្កាត់ចេក ក្រុងស្វាយរៀង
ស្វាយរៀង៖ លោក សោម សុធា អគ្គនាយកគម្រោងអចលនព្រទ្យភូមិមរតក ក្រុងស្វាយរៀង និងលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជូនពលរដ្ឋចំនួន ២០០គ្រួសារ ស្មើនឹង១០ភូមិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី ១២ខែ ធ្នូ ឆ្នាំ ២០២១។

ថ្លែងក្នុងពិធីនេះ លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតក អរគុណចំពោះ លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង ដោយលោកបានសង្កត់ធ្ងន់ថា ទាំងនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។

លោកថា គិតមកដល់ពេលនេះ គម្រោងអនទ្រព្យភូមិមរតក បានចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋប្រមាណជាង ៥០០គ្រួសារហើយ។ លោកអះអាងថា គម្រោងនឹងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំ ដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ប្រជុំជនបែបស៊ីវីល័យ។

នៅក្នុងឪកាសនោះដែរ លោក ដួង តារា បានថ្លែងអំណរគុណដល់គម្រោងអចនទ្រព្យភូមិមរតកដែលបានរៀបចំឲ្យមានកម្មវិធីចែកអំណោយនេះឡើង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ដួង តារា ថ្លែងថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ដែលសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោហ៊ុន សែនជាអ្នកដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

លោក សោម សុធា ក៏បានឧបត្ថម្ភដីឡូតិ៍ ជំហានដំបូងចំនួន ១០ឡូតិ៍ ដល់លោក ដួង តារា ដើម្បីទុកសម្រាប់ចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាតផងដែរ៕ ដោយ:ភក្ដី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


