ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់រដ្ឋពីរដ្ឋាភិបាលរុស្ស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលគ្រឿងឥស្សរិយយសមិត្តភាពដែលជាគ្រឿងឥស្សរិយយសថ្នាក់រដ្ឋពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-សហព័ន្ធរុស្ស៊ី។ គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋាភិបាលរុស្សីនេះ ត្រូវបានលោក NIKOLAI PATRUSHEV លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីនាំយកមកប្រគល់ជូនសម្តេចដោយផ្ទាល់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ។

ជាមួយនឹងការប្រគល់គ្រឿងឥស្សរិយយសមិត្តភាពនេះ លោក NIKOLAI PATRUSHEV បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខអំពីលោកប្រធានាធិបតីរុស្ស៊ី លោក VLADIMIR PUTIN ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោក NIKOLAI PATRUSHEV បានគោរពរាយការណ៍ជូនសម្ដេចតេជោពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលរួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ព័ត៌មានវិទ្យា បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ លោក ក៏បានជម្រាបជូនសម្តេចតេជោថា លោកនឹងប្រឹងប្រែងសហការធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក NIKOLAI PATRUSHEV ដែលបានពាំនាំនូវការផ្ដាំសូវសុខទុក្ខអំពីលោកប្រធានាធិបតី VLADIMIR PUTIN ចំពោះសម្ដេច និងបាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿងឥស្សរយសថ្នាក់រដ្ឋជូនដល់សម្ដេច ។ សម្ដេចតេជោ បានឯកភាពជាមួយការវាយតម្លៃរបស់លោក NIKOLAI PATRUSHEV លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់លោក NIKOLAI PATRUSHEV ថាក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ គឺគប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការ បើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីជាមួយនឹងការសិក្សាលទ្ធភាព និងសម្ភារៈបំពាក់រោងជាង ជួសជុលគ្រឿងចក្រ និងសម្ភារៈផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ចំពោះការគាំទ្រនូវជំនួយដ៏មានតម្លៃផ្ដល់ជូនដល់ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលកម្ពុជាជួបការលំបាកនាពេលកន្លងមក ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


