ព័ត៌មានជាតិ
ជនត្រូវចោទ ២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ត្រូវតុលាការចេញដីកាឲ្យឃុំខ្លួន
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន ២ ដាច់ដោយឡែកពីគ្នា ឲ្យភ្នាក់ ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមដីកាទី១. ចេញដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានឲ្យដឹងថា ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ណុយ ភេទប្រុស អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទបំផ្លាញ និងគៃបំបាត់ បទ ហ៊ុមព័ន្ធកាន់កាប់ដីព្រៃលិចទឹក បទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល បទ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្ដភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០ ២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ ស្ដីពី ជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៩ថ្មី ១ នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
យោងតាមដីកាទី២. ចេញដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរដដែល បានឲ្យដឹងដែរថា ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទ ហ៊ុនព័ន្ធកាន់កាប់ដីព្រៃលិចទឹក និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក នៃតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្ដភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ ស្ដីពី ជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ។
តាមរយៈទាំង ២ខាងលើ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ុំ សុជាតិ និងឈ្មោះ កែវ ណារុន ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី ១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


