Connect with us

ព័ត៌មានជាតិ

សមាគមមួយប្រកាសជ្រើស​រើសពលករពី​១៥,០០០ទៅ​២ម៉ឺននាក់ទៅធ្វើការនៅថៃក្នុង១ខែ​

បានផុស

នៅ

សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា ​បានប្រកាស​ជ្រើសរើស​ពលករ​ពី​១៥,០០០​ទៅ​២ម៉ឺន​នាក់ក្នុង​១​ខែៗ​ ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នាពេល​ខាងមុខនេះ​។​

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២០​ ខែធ្នូ​នេះ​ថា ​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ថៃ​នេះ​ គឺ​អាស្រ័យទៅលើ​តម្រូវការ​ជាក់​ស្តែង​របស់​និយោជក​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ ប៉ុន្តែ​កន្លងមក​និយោជក​ថៃ​ត្រូវការ​ពលករ​យើង​ប្រមាណ​ពី​១៥០០០ ទៅ​២​ម៉ឺន​នាក់​ក្នុង​១​ខែៗ​។ ​ដូចនេះ​ការផ្គត់ផ្គង់​របស់​យើង​គឺ​ក្នុង​រង្វង់​នេះ​។​

លោក​បាន​បន្តទៀតថា​ ចំពោះ​លក្ខខណ្ឌ​ដែល​ត្រូវ​ជ្រើសរើស​ គឺ​ពលករ​ដែលមាន​សុខ​ភាព​ល្អ មាន​កម្លាំង និង​មាន​ឆ​ន្ទះ​ក្នុង​ការធ្វើការងារ​ ព្រោះ​គាត់​មិនមាន​ឆ​ន្ទះ​ក្នុងការ​ធ្វើការ​ទេ​ គឺ​បរាជ័យ​ព្រោះថា​ការងារ​ដែល​ទៅធ្វើ​នេះ ​គឺជា​ការងារ​តាម​រោងចក្រ​សហគ្រាស​។ ​ដូច្នេះ​ធ្វើការ​មាន​ពេលមាន​ម៉ោង​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​គាត់​ធ្វើការ​អត់​កើត​វា​នឹង​ជះ​ដល់​កម្លាំង​ពលកម្ម​ផ្សេង​ទៀត ហើយ​ខាង​រោងចក្រ​ក៏​ពិបាក​នឹង​ទទួលយក​ពួកគាត់​ដែរ​។​

លោក​បាន​បន្ថែមថា​«អីចឹង​លុះត្រា​គាត់​ឧស្សាហ៍​ព្យាយាម​តាំងចិត្ត​ធ្វើការ​ទៅ​ដើម្បី​សន្សំ​ប្រាក់​ព្រោះ​យើង​មិន​ចង់​ឱ្យ​គាត់​ទៅហើយ​មិន​សល់​អ្វី​នោះ​ទ​ចង់ឱ្យ​សល់​លុយកាក់​ដើម្បី​មក​បង្កើត​មុខរបរ​តាម​ភូមិ​ស្រុក​វិញ​បាន​ឬ​សង់ផ្ទះ​សម្បែង​បាន​ពេល​ត្រឡប់មកវិញ​យើង​ចង់បាន​អីចឹង​»​។​

លោក​បាន​បន្ថែមថា​បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិនទាន់​អាច​បញ្ជូន​ពលករ​MOUទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ​ដោយសារ​យើង​ត្រូវការ​រៀបចំ​ឯកសារឡើងវិញ​សារជាថ្មី​ទៅតាម​នីតិវិធី​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រទេស​ថៃ​។​

លោក​បាន​បន្តថា រដ្ឋាភិបាល​ថៃ​បាន​តម្រូវឱ្យ​និយោជក​ថៃ​ត្រូវ​ទិញ​ប័ណ្ណធានា​រ៉ាប់រង​សម្រា​ប់​ទុក​ចំណាយ​ទៅលើ​ការព្យាបាល​ពេលដែល​ពលករ​ខ្មែរ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រោះថា​រាល់​ការព្យាបាល​ជា​បន្ទុក​របស់​និយោជក​ទាំងស្រុង​។​

លោក​បាន​បន្តទៀតថា ពលករ​ខ្មែរ​ដែល​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ត្រូវមាន​កាត​ចាក់​វ៉ាក់សាំងធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២​ម៉ោង​តាម​ម៉ាស៊ីន​PCRឬ​តេស្ត​រហ័ស​ដែល​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​មិន​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ពេលទៅដល់​ព្រំដែន​ពលករ​ខ្មែរ​ដែល​ចាក់​វ៉ា​ក់សាំង​២​ដូ​ស​រួចហើយត្រូវធ្វើ​ច​ត្តា​ឡ័​ស័ក​រយៈពេល​៧​ថ្ងៃ​ហើយ​ពលករ​ដែល​អត់​ទាន់​បាន​ចាក់វ៉ាក់សាំង​ទេ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

លោក អន ប៊ុន​ហាក់ បាន​បន្ថែមទៀតថា​ តាម​ផែនការ​យើង​អាច​បញ្ជូន​ពលករ​MOU​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃប្រមាណ​ពី​២​ទៅ​៣​ពាន់​នាក់​នា​ពាក់កណ្តាល​ឬ​ចុងខែ​មករា​ឆ្នាំ​២០២២ហើយ​នៅ​ខែកុម្ភៈ​ឬ​ខែមីនា​អា​ចប​ញ្ជួ​ន​កើនឡើង​ជាង​១​ម៉ឺន​នាក់​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម