ព័ត៌មានជាតិ
រថយន្ដផលិតនៅវៀតណាម ៥គ្រឿង ប្រគល់ដល់ក្រសួងមហាផ្ទៃកម្ពុជា
រថយន្ត ៥ គ្រឿងដែលផលិតនៅវៀតណាមរបស់ក្រុមហ៊ុន Vinfast រួមទាំងម៉ូតូ និងសម្ភារៈពេទ្យមួយចំនួនទៀត បានប្រគល់ឲ្យក្រសួងមហាផ្ទៃកម្ពុជា ដែលផ្តល់ឲ្យតាមរយៈក្រសួងនគរបាលវៀតណាម។
ពិធីប្រគល់ និងទទួលសម្ភារៈ ក៏ដូចជាអំណោយខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងកម្មវិធីប្រគល់សម្ភារៈរបស់ក្រសួងនគរបាលវៀតណាមដែលមានរថយន្ដចំនួន៥គ្រឿង ម៉ូតូ និងសម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់មួយចំនួនទៀត លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ ខាងមុខ តាមពេលវេលាសមស្របផងដែរ។
នៅក្នុងកិច្ចពិភាក្សា និងប្រគល់ទទួលអំណោយនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញលោកឧត្តមសេនីយ៍ឯក តូ ឡឹម ដើម្បីពិនិត្យ និងទស្សនាសាលមហាស្របរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងទស្សនាជុំវិញបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទស្សនាពីហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាល ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា៕


អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


