Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ដាក់ឲ្យដំណើរការ អគារស្ថានីយស្រាវជ្រាវព្រៃឈើមួយកន្លែង នៅឃុំជីខលើ

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង និងរដ្ឋបាលព្រៃឈើ បានរួមគ្នាដាក់ឲ្យដំណើរការជាផ្លូវការ នូវអគារស្ថានីយស្រាវ​ជ្រាវព្រៃឈើមួយកន្លែង នៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងដើម្បីរៀបចំឲ្យមានប្រព័ន្ធ អេកូឡូស៊ីព្រៃឈើ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព។

ការដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ស្ថានីយស្រាវជ្រាវព្រៃឈើនេះ ត្រូវបានលោក អ៊ុក ភ័ក្ត្រា អភិបាលរងកោះកុង លើកឡើងនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ថា ការសាងសង់អគារស្ថានីយនេះ គឺមានលក្ខណៈពិសេសមួយ សម្រាប់រៀបចំឲ្យមានប្រព័ន្ធ អេកូឡូស៊ីព្រៃឈើមួយ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព និងអាចផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាសហគមន៍នៃរបៀងអភិរក្សជីវៈចម្រុះ នៅប្រទេសកម្ពុជា។

លោកអភិបាលរងខេត្តកោះកុង ពន្យល់ទៀតថា តាមរយៈគម្រោងមិនធ្លាប់មានមួយនេះ បានផ្ដោតជាសំខាន់ទៅលើ៖ ទី១. ផ្ដល់សិទ្ធអំណាចដល់សហគមន៍ ក្នុងការគ្រប់គ្រងធនធានព្រៃឈើ តាមរយៈការកំណត់ព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រងព្រៃឈើ និងការទទួលស្គាល់ស្របច្បាប់ អំពីដំណើរការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ។

ទី២. ការដាំស្តារឡើងវិញ ក្នុងដែនជម្រកសត្វព្រៃ និងដីព្រៃរិចរិល តាមរយៈការដាំកូនឈើ និងការថែរក្សាដំណាំធម្មជាតិ។ ទី៣. ធ្វើឲ្យប្រសើរឡើងវិញនូវជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូល តាមរយៈការផ្តល់ មូលនិធិអភិវឌ្ឍន៍ភូមិ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ និងទី៤. បង្កើតការងារយៈពេលខ្លីដល់គ្រួសារ ក្នុងសហគមន៍តាមរយៈការអនុវត្តសកម្មភាព ដោយទុកជាប្រយោជន៍សាធារណៈ ប្រយោជន៍សហគមន៍ និងទុកជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋនៅទីនោះ ផ្ទាល់តែម្តង។

លើសពីនេះលោក អ៊ុក ភ័ក្ត្រា ក៏ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីនោះ សូមជួយថែរក្សានូវសមិទ្ធិផលនេះ ឲ្យបានគង់វង្សទៅថ្ងៃអនាគត។

គួរជម្រាបថា អគារស្ថានីយស្រាវជ្រាវព្រៃឈើជីខលើ ដែលខេត្តកោះកុង ទទួលបានមកពីគម្រោងជំនួយឧបត្ថម្ភឥតសំណង របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Gran 0241 CAM(SF) តាមរយៈគម្រោងរបៀងអភិរក្សជីវចម្រុះ មហាអនុតំបន់ទន្លេមេគង្គកម្ពុជា ដូចមានក្នុងរបាយការណ៍វឌ្ឍនភាពនេះស្រាប់។

ស្រុកស្រែអំបិល បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍ រីកចំរើនជាបន្តបន្ទាប់ ទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយមានវិស័យវិនិយោគឯកជន និងការធ្វើពាណិជ្ជកម្មជួញដូរជាច្រើន ហើយមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម និងតំបន់អេកូទេសចរ។ល៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម