ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានថា «មិនទុកឡើយ»សារព័ត៌មានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានព្រមានជាថ្មីថា សារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ នឹងត្រូវដកហូតអាជ្ញាប័ណ្ណមិនឲ្យដំណើរការអង្គភាពសារព័ត៌មាននៅកម្ពុជាទៀតនោះទេ។ ប៉ុន្តែ មុនឈានដល់ចំណាត់ការនេះ លោករដ្ឋមន្រ្តី បានអះអាងថា នឹងហៅពួកគេមកអប់រំ ណែនាំ តែបើនៅតែមិនស្តាប់ទេ នឹងប្រើប្រាស់ចំណាត់ការចុងក្រោយហើយ។
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មីនាពេលកន្លងមក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា កន្លងមក ក្រសួងព័ត៌មានតែងតែបានហៅក្រុមសារព័ត៌មានដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់មកធ្វើកាអប់រំ ណែនាំ ហើយភាគច្រើន ពួកគេបានស្តាប់តាមការអប់រំ ណែនាំនេះ។ ប៉ុន្តែ ក៏មានដែរនូវសារព័ត៌មានខ្លះនៅតែបន្តបំពាន ហើយជម្រើសចុងក្រោយ គឺដកហូតអាជ្ញាប័ណ្ណរបស់ពួកគេមកទុកសិន។
បើតាមលោកខៀវ កាញារីទ្ធ អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានមួយចំនួន មិនមែនបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ ដោយមិនបានដឹង និងមិនយល់នោះទេ ប៉ុន្តែ ពួកគេមានចេតនា ឬមានអ្នកនៅពីក្រោយ។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា បញ្ហានេះ គឺកើតឡើងនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ហើយពួកគេធ្វើបែបនេះ គឺធ្វើតាមសេណារីយ៉ូនយោបាយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


