ព័ត៌មានជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រ និងជួយកម្ពុជា ជាប្រធានដឹកនាំអាស៊ាន ឆ្នាំ២០២២ ឱ្យបានជោគជ័យ
លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានសម្ដែងការគាំទ្រជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជួយដល់កម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២២ ឱ្យទទួលបានជោគជ័យ។

ការគាំទ្រនេះ ធ្វើឡើងតាមរយៈជំនួបតាមទូរសព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នេះ។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានបញ្ជាក់ថា ឥណ្ឌូនេស៊ីគាំទ្រសម្ដេចហ៊ុន សែន ធ្វើយ៉ាងណាឱ្យសម្ដេចតេជោទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២។ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបានគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំសកលឆ្នាំថ្មី ២០២២ ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី នូវសារជូនពរ និងការគាំទ្រកម្ពុជាអនុវត្តតួនាទីជាប្រធាន ឆ្នាំ២០២២ និងបានជូនពរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី និងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំសកល ២០២២ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីដល់លោក ប្រធានាធិបតី ចូកូ វីដូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានសម្ដែងការកោតសរសើរ និងភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនដើម្បីការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកដែលជាឯកសារដ៏សំខាន់ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងអាស៊ាន និងដៃគូខាងក្រៅនឹងរក្សាមជ្ឈភាពអាស៊ាន។ ការរៀបចំច្រកធ្វើដំណើរ ក្នុងតំបន់អាស៊ានឆ្លើយតបការរឹតត្បិតដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នេះគឺជាជំនួបមួយដែលធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលបញ្ហាអាស៊ាន និងមីយ៉ាន់ម៉ាក្នុងនាមជាប្រធានប្តូរវេន៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


