ព័ត៌មានជាតិ
ពលរដ្ឋ៦៨គ្រួសារលើកគ្នាមកសុំជួបអភិបាលខេត្តតាកែវ បន្ទាប់ពីអាជ្ញាធរស្រុកទ្រាំងចេញលិខិតឲ្យរុះរើផ្ទះ
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ពលរដ្ឋចំនួន៦៨គ្រួសារមកពីភូមិចំនួន២ ក្នុងស្រុកទ្រាំងបានលើកគ្នាមកសាលាខេត្តតាកែវដើម្បីសុំជួបលោក អ៊ូច ភា ដែលជាអភិបាលខេត្ត ជួយអន្តរាគមន៍បន្ទាប់ពីអាជ្ញាធរស្រុកទ្រាំងចេញលិខិតឲ្យរុះរើលំនៅឋានដែលគាត់កំពុងរស់នៅ។

ក្រុមប្រជាពលរដ្ឋដែលមកសុំអន្តរាគមន៍នៅសាលាខេត្តបានឲ្យដឹងថា ពួកមកពីភូមិក្តីរុន និងភូមិត្រពាំងវែង ឃុំព្រៃស្លិក ឃុំខ្វាវ ស្រុកទ្រាំង កើតទុក្ខមិនសុខចិត្ត ខណៈដែលអាជ្ញាធរស្រុក ចេញលិខិតឲ្យពួកគាត់រុះរើលំនៅឋានចេញពីកន្លែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៧៩ (តាំងពីបែកប៉ុលពត) ដោយនិយាយថា ពួកគាត់រស់នៅលើដីរដ្ឋ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់មានដីបន្តិចបន្ទួចចសម្រាប់រស់នៅជិត២ជីវិតទៅហើយ ហេតុអ្វីបានជាឲ្យពួកគាត់រុះរើចេញបែបនេះវិញ? ពួកគាត់បន្ថែមថា កន្លងមករដ្ឋបាលស្រុកទ្រាំងបានហៅទៅជួបនៅសាលាស្រុក៥លើកមកហើយ តែគ្មានដំណោះស្រាយអ្វីទាំងអស់ រហូតមកដល់ពេលនេះថែមទាំងចេញលិខិតឲ្យរុះរើផ្ទះសំបែងចេញទៅវិញ តើឲ្យពួកគាត់ទៅរស់នៅទីណា? ។

ផ្អែកតាមលិខិតដែលប្រជាពលរដ្ឋកាន់មកជួបលោក អ៊ូច ភា បង្ហាញថា ប្រជាពលរដ្ឋដែលចាប់ផ្តើមតាំងទីលំនៅចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវរុះរើចេញទាំងអស់ឲ្យបានរួចរាល់ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាកំណត់។ បើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការច្បាប់ ដែលនេះជាការមិនពិតនោះទេ ព្រោះពួកគាត់រស់នៅលើដីនេះយូរយារណាស់មកហើយមិនមែនឆ្នាំ២០១៩ដូចដែលលិខិតសាលាស្រុកសរសេរអះអាងនោះឡើយ។ ជុំវិញករណីខាងលើនេះ គេហទំព័រកម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោក អ៊ូច ភា បានមកដល់ម៉ោង១២ថ្ងៃត្រង់នេះ ដោយលោកមិនទាន់ចុះមកជួបជាមួយពលរដ្ឋ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


