Connect with us

ព័ត៌មានជាតិ

​​​មន្ត្រី​យកសំណាកមនុស្ស​៤៤​នាក់ ​ពាក់ព័ន្ធ​ជាមួយឈ្មោះ​ អៀម ធីតា ដែលឆ្លងកូវីដ​ទៅ​មន្ទីរពិសោធន៍​ ​

បានផុស

នៅ

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល បានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ មានអ្នកជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ អៀម ធីតា មានឆ្លងកូវីដ-១៩ ដែល​ទៅលេង​ម្ដាយ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ចំនួន៤៤នាក់​។
 
លោក​វេជ្ជបណ្ឌិត​ គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ​នេះ​ថា អ្នក​ពាក់ព័ន្ធ​ទាំង​៤៤នាក់​ ត្រូវបាន​មន្ត្រី​យក​វត្ថុ​សំណាក​ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង​កំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល និងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុក​កណ្ដាល​ស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា ចំណែកអ្នកដែលមានឆ្លងជំងឺកូវីដ-១៩២នាក់ ធ្វើការនៅហាងប៉េដ្រូ ត្រូវបាន​មន្រ្តី​យកអ្នកដែល​ពាក់ព័ន្ធ​ជា​មួយ​អ្នក​ទាំងពីរ​ចំនួន​២៣នាក់ មកធ្វើចត្តាឡីស័ក និងយកវត្ថុ​សំណាកទៅ​ធ្វើតេស្ត​រកកូវីដ-១៩ ផងដែរ។
 
លោកបានបន្ថែមថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូត​មកដល់ថ្ងៃទី០៨ ខែធ្នូ មានចំនួន១០១៥នាក់ មានតេស្តអវិជ្ជមានទាំងអស់។ ក្នុងចំណោម​១០១៥​នោះ បានបញ្ជួនទៅធ្វើតេស្តជាលើកទី២ បានចំនួន១៨៨នាក់ ផងដែរ។
 
គួរបញ្ជាក់ថា ឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មាន​អាសយដ្ឋាន​រស់​នៅសង្កាត់បឹងទំពន់ រាជ​ធានីភ្នំពេញ ​បានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តែកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះខាងលើ បានទៅហាង pedro ហើយនៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀល បានត្រឡប់ទៅភ្នំពេញវិញ ហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារ និងវត្តជាបន្តបន្ទាប់ រហូតអាជ្ញាធរ​សម្រេចបិទផ្សារកំពង់អំពិល និងវត្តវិហារត្រាញ់។
 
ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងតាខ្មៅ ក៏បានសម្រេចបិទផ្សារតាមមាត់ទន្លេ និងមាត់ស្ទឹង និងតូបលក់​ដូច​មួយចំនួន ដែលមានការពាក់ព័ន្ធផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែ​ទ្រង់ទ្រាយធំ៕
 
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម