ព័ត៌មានជាតិ
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក តម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ដែលមានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះធ្វើឡើង នៅស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ។
លោកជំទាវ បាននាំយកសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
ពិធីនេះប្រារព្ធឡើង គឺស្របពេលដែលឆ្នាំនេះ ជាខួបលើកទី ៤៣ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិយើងបានរំដោះ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី។ ឆ្នាំនេះ ក៏ជាខួបលើកទី ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាន នូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រ។
អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលបម្រើឲ្យរដ្ឋបាលគណបក្ស នៅថ្នាក់មូលដ្ឋាន ហើយអគារនេះ ក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។ ព្រោះការបោះឆ្នោតនេះ មានសារ:សំខាន់ណាស់សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ន ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត ។
បន្ថែមលើនេះ លោកជំទាវសុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំ របស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាព នៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី ៦ របស់រាជរដ្ឋាភិបាល។
ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយ មនុស្សលើសកលលោក លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាជនយើង បន្តអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជំរុញឲ្យមូលដ្ឋាននីមួយៗ ត្រូវពិនិត្យមើលចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជំរុញផ្សព្វផ្សាយសម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័ស។
លោកជំទាវ បានថ្លែងអំណរគុណ ចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀង ដែលបានរួមគ្នា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ កម្ពស់ ២ជាន់ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់តាមបែបឌីជីថល និងតាមបែបប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ១លានដុល្លារអាមេរិក ដែលបានចំណាយ ពេលសាងសង់ អស់រយៈពេល ២ឆ្នាំ។
សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖
១. អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រx៦១.២៩ម៉ែត្រ។ ២. ការងារក្រាលម៉ាប ដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្មាំរបង និងដងទង់ជាតិ ៣. កៅអីប្រជុំចំនួន ៨៣០កៅអី ៤. LED Screen៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


