Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំនឹងអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅខេត្តសៀមរាប ស្អែកនេះ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នឹងអញ្ជើញទៅបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ កាលពីថ្ងៃទី៩មករា ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២តទៅ ហើយលោករដ្ឋមន្ត្រីនឹងអញ្ជើោញទៅបើកបរិវេណវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ស្រុកប្រសាទបាគង ខេត្តសៀមរាបវេលាម៉ោង ៧ : ៣០នាទីព្រឹកស្អែកនេះ។

លោក រស់ សុវាចា បានបន្តថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ត្រូវគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ“គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)ក្នុងបរិបទកូវីដ-១៩»របស់ក្រសួងចុះថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០។

លោកបានបន្តទៀតថា ក្រសួងបានណែនាំដល់គណៈគ្រប់គ្រងនៃគ្រប់គ្រឹះស្ថានសិក្សាត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំប្រារព្ធពិធីបើកបវេសនកាលជាទ្រង់ទ្រាយធំ មធ្យមឬដូចតាមជាក់ស្ដែងដោយដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំមន្ទីរឬករិយាល័យអប់រំស្រុកខណ្ឌ គណៈគ្រប់គ្រងសាលា អាណាព្យាបាលសិស្សអាជ្ញាធរនិងសហគមន៍មូលដ្ឋាន។ប៉ុន្តែត្រូវគោរពទៅតាមស្តង់ដារអនាម័យរក្សាគម្លាតបុគ្គលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោករស់ សុវាចា បានបន្ថែមថា សម្រាប់ឆ្នាំសិក្សាឆ្នាំថ្មីនេះ កាលបរិច្ឆេទវិស្សមកាលតូច ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២២ និងកាលបរិច្ឆេទមហាវិស្សមកាលចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់កម្រិតបឋមសិក្សា មតេយ្យសិក្សាមត្តេយ្យសិក្សាសហគមន៍ និងអ្នកផ្តល់សេវាអប់រំកុមារតូច។

ចំណែកកម្រិតមធ្យសិក្សាចំណេះទូទៅកាលបរិច្ឆេទវិស្សមកាលតូច ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ និងកាលបរិច្ឆេទមហាវិស្សមកាលចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២។

លោក រស់ សុវាចា បានបន្ថែមទៀតថា ការប្រព្រឹត្តទៅនៃគ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ក្នុងពេលប្រព្រឹត្តទៅនៃដំណើរការសិក្សាគណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំ កុមារតូចគ្មានសិទ្ធិបិទគ្រឹះស្ថានសិក្សានិងកន្លែងផ្តល់សេវាអប់រំកុមារតូចដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ យុវជននិងកីឡានោះទេ ទោះបីក្នុងប្រការណាក៏ដោយ។ លោកបានបញ្ជាក់ថាក្នុងករណីប្រធានសក្ដិ ដូចជា ការឆ្លងជំងឺកូរីដ-១៩ ទឹកជំនន់ ខ្យល់ព្យុះ ជាដើម នាយក នាយិកាសាលារៀនត្រូវធ្វើរបាយការណ៍បន្ទាន់ជូនក្រសួងអប់រំ យុវជន និងកីឡាដោយមានការឯកភាពពីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំការអនុញ្ញាតផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្ន៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម