ព័ត៌មានជាតិ
ពលរដ្ឋខេត្តបាត់ដំបង គាំទ្រវត្តមានសម្តេចតេជោ សម្រួលភាពតានតឹងនៅមីយ៉ាន់ម៉ា
ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅប្រទេសមីយ៉ាន់ម៉ា ពលរដ្ឋនៅខេត្តបាត់ដំបងបានបញ្ចេញមតិគាំទ្រ ចំពោះគំនិតផ្តួចផ្តើមដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានចូលរួមសម្រួលស្ថានភាពតានតឹងដើម្បីនាំមកសន្តិភាពដល់ប្រជាជនមីយ៉ាន់ម៉ា។
អ្នកស្រី សួន សុី អាជីវករលក់ដូរនៅផ្សារធំថ្មីបាត់ដំបងបានប្រាប់ថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាបានទទួលសន្តិភាពពេញលេញ ក៏ដោយសារតែគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ិន សែន ដែលបានខិតខំប្រថុយប្រថានមិនគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ប្រើនយោបាយឈ្នះឈ្នះដោះស្រាយជាមួយភាគីខ្មែរក្រហម រហូតបញ្ចប់នូវសង្គ្រាមបង្ហូរឈាមប្រកបដោយជោគជ័យទទួលបានការអភិវឌ្ឍន៍ប្រទេសរហូតដល់បច្ចុប្បន្ន។

ស្របជាមួយគ្នានេះដែរ អ្នកស្រី ផូ វ៉ាន់ថា ជាកសិកររស់នៅភូមិរំចេក៤ សង្កាត់រតន :ក្រុងបាត់ដំបងបានលើកឡើងដូចៗគ្នាដោយរំពឹងថា ពលរដ្ឋមីយ៉ាន់ម៉ានឹងទទួលលទ្ធផលល្អដូចកម្ពុជាដែរ ក្រោយពីសម្តេចបានផ្តួចផ្តើមសម្របសម្រួលបញ្ចៀសពីការបង្ហូរឈាម ដោយប្រដាប់អាវុធរវាងជាតិសាសន៍ដូចគ្នា។

ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនៅព្រឹកមិញនេះ សម្តេចតេជោហ៊ុន សែន បានលើកឡើងអំពីគោលបំណងពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាគឺ ដើម្បីកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។
សម្តេចបានគូសបញ្ជាក់ថា តាមបទពិសោធន៍និងមេរៀនដែលកម្ពុជាឆ្លងកាត់ ការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


