ព័ត៌មានជាតិ
អាមេរិកសោកស្ដាយ ចំពោះការស្លាប់អ្នកជំនាញដោះមីនកម្ពុជា ៣នាក់ ដោយសារផ្ទុះគ្រាប់មីនតោន
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញាការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ចំនួន ២នាក់ កាលពីថ្ងៃម្សិលមិញ នៅខេត្តព្រះវិហារ ដោយសារផ្ទុះគ្រាប់ មីនតោន។
ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមករានេះ បានបង្ហោះសារថា សហរដ្ឋ អាមេរិក មានក្តីក្រៀមក្រំជាខ្លាំង ពេលបានទទួលដំណឹងថា គ្រាប់មីនមួយគ្រាប់ នៅខេត្តព្រះវិហារ បានសម្លាប់ និងធ្វើឲ្យរបួសអ្នកដោះមីន ដ៏ក្លាហានមួយចំនួន របស់អង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការដោះមីនកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរបន្តថា «យើងសោកស្តាយ ចំពោះការបាត់បង់យ៉ាងរន្ធត់នេះ ហើយសូមចូលរួមរំលែកទុក្ខដល់គ្រួសារ និងសហការីរបស់ពួកគេ»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ ១១ និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនមួយករណី បានបណ្ដាលស្លាប់អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ចំនួន ២នាក់។
ក្រុមអ្នកជំនាញទាំងនោះ គឺជាបុគ្គលិក នៃអង្គការដោះមីនកម្ពុជា CSHD (Cambodian Self Help Demining)។ អង្គការ CSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមលោក ហេង រតនា អគ្គនាយក CMAC ដដែល បានឲ្យដឹងទៀតថា ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ នៅពេលដែលគាត់ កំពុងដុតសំអាតដីដាំដំឡូង៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


