Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រ​វ័យក្មេង ហ៊ុន ម៉ា​នី​ ៖ ករណី​ផ្ទុះ​គ្រាប់​បណ្តាល​ឲ្យ​មន្ត្រី​ដោះមីន​៣​នាក់បាត់បង់ជីវិត រំឭក​យើង​សាជាថ្មី​អំពី​ផលវិបាក​នៃ​សង្គ្រាម

បានផុស

នៅ

តំណាងរាស្ត្រ​វ័យក្មេង​មណ្ឌល​ខេត្តកំពង់ស្ពឺ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ា​នី បាន​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​ក្រៃលែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​មន្ត្រី​ដោះមីន ចំនួន​០៣​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​ដោះមីន ខេត្តព្រះវិហារ កាលពី​ថ្មីៗ​នេះ និង​បាន​អះអាងថា ឧបទ្ទវហេតុ​ដ៏​គួរឱ្យ​អាក្រក់​មួយ​នេះ​បាន​រំឭក​យើង​សារជាថ្មី​អំពី​ផលវិបាក​នៃ​សង្គ្រាម បើទោះបីជា​យើង​ទទួលបាន​សុខសន្តិភាព​ជាច្រើន​ឆ្នាំ​យ៉ាងណាក្តី​។​

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​ចូលរួម​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព មន្ត្រី​ដោះមីន ចំនួន​០៣ នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​ដោះមីន និង​គ្រាប់​មិន​ផ្ទុះ​មួយ ស្ថិតនៅ​ភូមិ​សែន​តេ​ជៈ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​”​។ ជាមួយគ្នានេះ លោក​លើកឡើង​ទៀតថា “​ឧបទ្ទវហេតុ​ដ៏​គួរឱ្យ​អាក្រក់​មួយ​នេះ បាន​រំឭក​យើង​សារជាថ្មី​អំពី​ផលវិបាក​នៃ​សង្គ្រាម ដែល​ទោះបីជា​យើង​បានទទួល​សុខសន្តិភាព​ជាច្រើន​ឆ្នាំ​មក​យ៉ាងណាក្តី ក៏​វា​នៅតែ​បន្ត​យាយី​អាយុជីវិត និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ដដែល​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​ជា​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​សោកនាដកម្ម​នៃ​ជម្លោះផ្ទៃក្នុង​រាប់​ទសវត្ស​កន្លងមកនេះ លោក ហ៊ុន ម៉ា​នី អះអាងថា យើង​ពិតជា​យល់ច្បាស់​ណាស់​នូវ​តម្លៃ​នៃ​សន្តិភាព សម្រាប់​មនុស្សជាតិ​។ សន្តិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ គឺ​មិន​ត្រឹមតែ​ជា “​រតនវត្ថុ​” ដ៏​មានតម្លៃ​សម្រាប់​កម្ពុជា​យើង​តែប៉ុណ្ណោះ​នោះទេ តែ​ក៏​ដើម្បី​តំបន់​យើង និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ដោះមីន​ចំនួន​៣​នាក់ នៃ​អង្គការ​ដោះមីន​កម្ពុជា (CSHD) បាន​ពលី​ជីវិត​ដោយ​ការផ្ទុះ​មីនតោន ក្នុង​កិច្ចប្រតិបត្តិការ​ប្រមូល និង​កម្ទេច​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភូមិ​សែន​តេ​ជៈ ឃុំ​សែន​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខណៈដែល​ពួកគាត់​បាន​បម្រើ​ការងា​រ​បោសសម្អាត​មីន​មនុស្សធម៌​រយៈពេល​ជិត​១០​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​៣​រូបនេះ គឺ​លោក ស៊ុន វង្ស​, លោក ម៉ា ស៊ី​ម៉េ​ត និង​លោក ម៉ន ចក់ ។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​បច្ចុប្បន្ន អ្នកដោះមីន​ដែល​គ្រោះថ្នាក់​ក្នុង​កិច្ចប្រតិបត្តិការ បាន​បាត់​បង់ជីវិត ពិការ និង​របួស​សរុប​ចំនួន​១៥៤ នាក់ ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន ៣១​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម