ព័ត៌មានជាតិ
ហេតុផលនេះ ទើបក្រុមគ្រូពេទ្យប្ដូរយុទ្ធសាស្ត្រចាក់វ៉ាក់សាំងដូសជំរុញ ដល់ភូមិ
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងសុខាភិបាលបានប្ដូរយុទ្ធសាស្ត្រថ្មី ដោយរៀបចំជួយសម្រួលការផ្ដល់សេវាចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យកាន់តែខិតជិតមូលដ្ឋានដល់ភូមិប្រជាពលរដ្ឋ ពិសេសបុគ្គលដែលមិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព តាមមន្ទីរបង្អែកបានត្រៀមរួចរាល់អស់ហើយ គឺអាចនឹងស្ពាយធុងវ៉ាក់សាំង ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋដល់ផ្ទះសម្បែង នៅពេលណាបុគ្គលនោះមានបញ្ហា ឬមិនអាចធ្វើដំណើរមកទទួលចាក់វ៉ាក់សាំងបាន។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា៖ “អ៊ីចឹងក្រុមគ្រូពេទ្យនឹងអនុវត្តតាមវិធីនេះ។ ជាបឋមគឺយើងនឹងប្រមូលពួកគាត់មកចាក់វ៉ាក់សាំង ហើយយើងនឹងចាត់ចែងរៀបចំក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះ នៅតាមភូមិឃុំ”។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “ខ្ញុំបានប្រាប់ប្រធានមន្ទីរសុខាភិបាលរួចហើយ ជាការណ៍ល្អ យើងអាចប្រមូលពួកគាត់ មួយភូមិ ឬមួយឃុំ ហើយរៀបចំក្រុមគ្រូពេទ្យដើម្បីចុះទៅភូមិឃុំរបស់គាត់ ហើយយើងចាក់វ៉ាក់សាំងនោះជូនពួកគាត់តែម្ដង ពីព្រោះលើកនេះ ខុសពីយុទ្ធនាការលើកមុន ព្រោះយុទ្ធនាការលើកមុន យើងត្រូវការចាក់ដូសមូលដ្ឋាន២ដង តែលើកនេះយើងទៅតែម្ដងរួចហើយ ដោយសារយើងចាក់វ៉ាក់សាំងជូនពួកគាត់នូវដូសទី៣ ឬដូសជំរុញ។ អ៊ីចឹងយើងចាក់តែម្ដង ប្រមូលពួកគាត់ ហើយចាក់រួចហើយ យើងត្រឡប់មកវិញ ចប់ហើយ”។
រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើបញ្ជាក់ថា អាជ្ញាធរក៏មានតួនាទីសំខាន់ ក្នុងការប្រមូលកៀរគរ និងពន្យល់ប្រជាពលរដ្ឋតាមភូមិ តាមឃុំឱ្យយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនអង្គការពាររាងកាយពីមេរោគកូវីដ-១៩ និងពពួកមេរោគបំប្លែងថ្មីទៀត ដូចជាប្រភេទអូមីក្រុងជាដើម។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៨៩,៣៨%។
– លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០១,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
– លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។
– លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៥,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ១០២,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ