ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ការថែទាំសុខភាពបឋម បានរួមចំណែកដ៏សំខាន់ដល់សុខុមាលភាពនៅកម្ពុជា
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ថា ការថែទាំសុខភាពបឋម បានរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពនៅកម្ពុជា រួមទាំងការកាត់បន្ថយនូវអត្រាមរណភាពមាតា ទារក និងជំងឺឆ្លងផ្សេងៗ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្រប ខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម បានថ្លែងដូច្នេះថា៖ «ការថែទាំសុខភាពបឋម បានរួមចំណែកដល់សុខភាពដែលប្រសើរឡើងនៅកម្ពុជា ដោយក្នុងនោះ រួមទាំងការកាត់បន្ថយដ៏ច្រើនអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោម៥ឆ្នាំ និងជំងឺឆ្លងមួយចំនួន ដូចជា ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង ជាដើម»។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងមួយក្នុងចំណោមគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។ លោកស្រី បន្តថា ការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូល សំដៅធានាធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពប្រសើរ ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យបានទាន់ពេលវេលា ស្របតាមការផ្តល់សេវា ការលើកកម្ពស់សុខភាព និងការបង្ការជំងឺ ការស្ដារនីតិសម្បទា និងការព្យាបាល។

លោកស្រីរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈ ហើយចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅកម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានា ដើម្បីសម្រេចឱ្យបានការផ្លាស់ប្តូរក្នុងទសវត្សរ៍ក្រោយ។

តាងនាមក្រុមប្រឹក្សាខេត្ត និងជាតំណាងឱ្យរដ្ឋបាលខេត្តសៀមរាប លោកស្រី ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជារបស់ក្រសួងសុខាភិបាល នាពេលនេះ ដែលនេះពិតជាមានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែង។
តែយ៉ាងណាមិញ លោកស្រី បានស្នើសុំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តសៀមរាប ក៏ដូចជា អង្គការ សង្គមស៊ីវិលរួមទាំងភាគីពាក់ព័ន្ធទាំងអស់ ចូលរួម និងផ្តល់ការគាំទ្រសម្រាប់ការជំរុញក្នុងការងារថែទាំសុខភាពបឋមនេះឱ្យទទួលបានជោគជ័យបន្ថែមទៀត៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ