ព័ត៌មានជាតិ
ស្វែងរកសកម្មភាពដែលអាចធ្វេីបាន សម្រាប់កិច្ចការពង្រឹងមណ្ឌលសុខភាព នៅ ១៣ខេត្ត
រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំ ស្វែងរកសកម្មភាពដែលអាចធ្វេីបាន សម្រាប់កិច្ចការពង្រឹងមណ្ឌលសុខភាព នៅក្នុងសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៥ និងសេចក្តីព្រាងបញ្ជីផ្ទៀងផ្ទាត់សកម្មភាពការងារនៅតាមមណ្ឌលសុខភាពនៃបណ្តាខេត្តទាំង ១៣។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានឱ្យដឹងថា នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោកស្រីបានដឹកនាំកិច្ចប្រជុំក្រុមការងារ ជំរុញ និងពង្រឹងការអនុវត្តន៍ការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១៣ខេត្ត នៅក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាការងារ លេីចំណុចកែលម្អសេចក្តីព្រាងផែនការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពមណ្ឌលសុខភាពសម្រាប់ ឆ្នាំ២០២៤-២០២៥។ ការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១៣ខេត្ត នោះមានដូចជានៅ ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក លោកស្រី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ នៃក្រុមការងារពង្រឹងមណ្ឌលសុខភាពទាំង ១៣ខេត្ត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


