Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការ រាជធានី បរិច្ចាគ​រួមគ្នា​ថវិកា​ចំនួន ៥៥០០​ដុល្លារ​អាមេរិក ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គ​លិក មន្ត្រីរាជការ​ទាំងអស់ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​រួមគ្នា​ថវិកា​ចំនួន ៥៥០០​ដុល្លារ​អាមេរិក ដើម្បី​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។

ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​។

សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕
ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម