ព័ត៌មានជាតិ
មកដល់ម៉ោងនេះ ខេត្តណាខ្លះប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A?
លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិនាសម័យប្រឡងឆ្នាំសិក្សា ២០២០-២០២១ ឃើញថាមានបេក្ខជនជាង ៦៥ ភាគរយបានជាប់។ ក្នុងនោះមានបេក្ខជនដែលជាប់និទ្ទេស A ទូទាំងប្រទេសមានចំនួន ១ ៧៥៣ នាក់។
ថ្នាក់ដឹកនាំតាមបណ្តាខេត្តមួយចំនួនក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនដែលជាប់និទ្ទេស A តាមមូលដ្ឋានរបស់ខ្លួន ដើម្បីលើកទឹកចិត្តដែលបានប្រឹងប្រែងរៀនសូត្រសម្រេចបានលទ្ធផលល្អ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានប្រកាសនឹងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ SCOOPY ដល់សិស្សនៅទូទាំងស្រុកកោះធំ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់បាននិទ្ទេស A។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងពេលចូលរួមពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺបានសន្យានឹងផ្តល់រង្វាន់ម៉ូតូ ZOOMER X ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រៀមរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀនសិស្សតាមសាលានីមួយៗទទួលបាននិទ្ទេស A ច្រើនជាងគេតាមការសន្យាកន្លងមក។
តាមបណ្តាខេត្តផ្សេងទៀត មិនទាន់ទទួលព័ត៌មាននឹងមានរៀបចំឬការផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលជាប់និទ្ទេស A ក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយទេ។

ដោយឡែកជារៀងរាល់ឆ្នាំ ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែរៀបចំកម្មវិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលទទួលបាននិទ្ទេស (A)៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល