Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន​ចូលរួម​ស្តាប់​បាឋកថា​ ពង្រឹង​ភាពជា​អ្នកដឹកនាំ​ ​តាមរយៈ​ការគ្រប់​គ្រង​សីលធម៌

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅព្រឹកថ្ងៃទី ១៦ ខែមករា បានដឹកនាំមន្រ្តី បុគ្គលិក ចូលរួមស្តាប់បាឋកថា ស្តីពី “ការពង្រឹងភាពជាអ្នកដឹកនាំ និងតុល្យភាពជីវិតឲ្យកាន់តែប្រសើរ តាមរយៈការគ្រប់គ្រងសីលធម៌ ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា” ដែលមានវាគ្មិនកិត្តិយសចូលរួមធ្វើបាថកថា រួមមាន លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកធម្មបណ្ឌិត ហេង មណីចិន្តា ជាស្ថាបនិក និងជានាយកពុទ្ធសាសនាសម្រាប់អភិវឌ្ឍន៍ និងលោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ជាប្រធាន​ក្រុមហ៊ុនអចលនទ្រព្យអៀងគ្រុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំបាថកថានេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ និង លោកបណ្ឌិត ម៉ី កល្យាណ និងរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC)។ បាឋកថានេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការស្វែងយល់អំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ជីវិត និងការងារប្រចាំថ្ងៃ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍ ការពង្រឹងស្មារតី ការអប់រំចិត្ត និងការតម្រង់ទិសតាមគន្លងព្រះពុទ្ធសាសនា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ជូនចំពោះលោកសាស្រ្តាចារ្យ និងវាគ្មិនកិត្តិយសពោរពេញដោយបទពិសោធន៍ទាំងបីររូប ដែលបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ទទួលបានពីក្រៅប្រទេស និងភាពជោគជ័យរបស់ខ្លួនទាំងការងារសិក្សាស្រាវជ្រាវ និងការរកស៊ីទទួលទានប្រចាំថ្ងៃ។

លោកបន្តទៀត ពួកគាត់ទាំងបី គឺជាកុលបុត្រខ្មែរដ៏ឆ្នើមរបស់កម្ពុជា ដែលបានចូលរួមជួយដល់កាងារសង្គមកម្ពុជា ព្រមទាំងបានបង្កើតនូវសមិទ្ធផលយ៉ាងច្រើនសម្រាប់កម្ពុជា ក្នុងវិស័យអប់រំ សាសនា វប្បធម៌ សេដ្ឋកិច្ច និងសង្គម ក៏ដូចការចូលរួមដល់ការងារមនុស្សធម៌នៅកម្ពុជា។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមវិស័យកាត់ដេរនៅកម្ពុជា និង លោក Andrew Tey ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា CGTI-GMAC ដែលបានរៀបចំឲ្យមានកម្មវិធីដ៏មានតម្លៃ ព្រមទាំងបានផ្តល់នូវទីតាំងសម្រាប់កម្មវិធីបាឋកសានាថ្ងៃនេះ សម្រាប់សិក្ខាកាមចំនួន ៨០ នាក់។

នេះជាលើកទី ៣ ហើយ ដែលវិទ្យាស្ថាន បានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព។

វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅកម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យកាត់ដេរដល់កម្មករ-កម្មការនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ភាពជាអ្នកដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម