Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយ​ទេ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន ​បាន​អះអាង​ថា ​កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ា​មួយនោះទេ គឺមាន​កិច្ចការជាច្រើន ក្រៅពីរឿងមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោមានប្រសាសន៍​​បែបនេះ នៅវេទិកាទេស​ចរណ៍អាស៊ាន​លើកទី ៤០ (ATF 2022) ឆ្នាំ ២០២២​ ដែល​រៀបចំឡើង​​​នៅ​ខេត្ត​ព្រះសីហនុ នាព្រលប់ថ្ងៃទី ១៨ ខែមករា នេះ។

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ទៀតថា៖ ​”ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ា ដូច​ដែលអ្នក​ទាំងឡាយ​បានលើក​ឡើង​យ៉ាងច្រើន ក្នុងរយៈពេលប្រមាណ ៣ អាទិត្យនេះ។ ខ្ញុំសូមនិយាយថា វា​មានកិច្ចការជាច្រើនក្រៅពីរឿងមីយ៉ាន់ម៉ា។ អាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ​។ នេះ​ជាការបញ្ជាក់ដ៏ខ្លី យ៉ាងសង្ខេប ដើម្បីចង្អុលបង្ហាញទិសទៅ លើអ្នកតាមដានសភាពការណ៍ទាំងឡាយ​”។

ជាមួយគ្នានោះ សម្តេច​តេជោ ហ៊ុន សែន​ សម្តែងក្តី​សប្បាយរីករាយ ដែលអគ្គលេខាធិការអាស៊ាន បានជួបជាមួយដៃគូនានា ​នៅក្នុងប្រទេសកម្ពុជា ​ដែលបាន​ធ្វើកិច្ចការជាមួយគ្នា ដើម្បីត្រៀម​រៀបចំដំណើរការ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ។

សម្តេច​តេជោ ​សែន បញ្ជាក់ទៀតថា ​“ខ្ញុំសូមបញ្ជាក់ថា របៀបវារៈរបស់អាស៊ាន មិនមែន​មានតែបញ្ហាតែមួយនោះទេ គឺមានបញ្ហាជាច្រើន ដែលត្រូវធ្វើ រាប់ទាំងធ្វើយ៉ាងម៉េច ដើម្បីឱ្យទេសចរណ៍រស់ឡើងវិញ​ នៅក្នុងបរិបទនៃកូវីដ១៩”។

​សម្តេច​អគ្គ​មហា​​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា​ មានប្រសាសន៍ថា រយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសនីមួយៗបានប្រកាន់យកនូវ​វិធានការ​ដោយឡែកៗពីគ្នា ​ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន រាប់ទាំងការបិទព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងអាកាស។

សម្តេចប្រមុខរាជរដ្ឋាភិបាល​បន្តថា ករណីបែបនេះ​បានកើតឡើងនៅក្នុងក្របខណ្ឌប្រទេសជាច្រើននៅលើពិភពលោក រាប់ទាំងប្រ​ទេសនៅក្នុងអាស៊ាន។ ស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើការសម្រួលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍​សេដ្ឋកិច្ច របៀបការធ្វើដំណើរ នៅក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន។ ទាក់ទបញ្ហានេះ ​សម្ដេចតេជោ បាន​ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី  ​និងអគ្គលេខាធិការអាស៊ានផងដែរ អំពីការបន្តខិតខំក្នុងឆ្នាំ ២០២២ នេះ លើការទប់ស្កាត់ជំងឺកូវីដ-១៩។

សម្តេច​តេជោ ហ៊ុន សែន ចង់​ឲ្យ​អាទិភាព នៃកិច្ចការអាស៊ានឆ្នាំ ២០២២ នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងរៀប​ចំច្រករបៀងនៃការធ្វើដំណើរ ក្នុងក្របខណ្ឌអាស៊ាន ហើយសម្តេចសង្ឃឹមថា រដ្ឋមន្ត្រីទេស​ចរណ៍អាស៊ាន​ នឹងចូលរួមចំណែក ដើម្បីរៀបចំច្រក​​របៀង នៃការធ្វើដំណើរសម្រាប់​វិស័យ​ទេសចរណ៍​ នៅក្នុង​ក្រប​ខណ្ឌអាស៊ាន​ និងនៅក្នុងក្របខណ្ឌ នៃដៃគូរបស់អាស៊ាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤៧ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម