ព័ត៌មានជាតិ
អ្នកស្រុកបាណន់កាន់តែច្រើនឡើងៗងាកមកប្រើប្រាស់ការទូរទាត់តាមបែបឌីជីថល
ប្រជាពលរដ្ឋរស់នៅស្រុកបាណន់ខេត្តបាត់ដំបងទាំងនៅទីប្រជុំជននិងនៅជនបទដាច់ស្រយាកាន់តែច្រើនឡើងៗហើយបានងាកមកប្រើប្រាស់ការទូរទាត់តាមបែបឌីជីថលតាមរយៈ អេប អេស៊ីលីដាម៉ូបាលក្នុងការធ្វើអាជីវកម្មក៏ដូចជាការរស់នៅប្រចាំថ្ងៃ។
ជាក់ស្តែងប្រជាជនរស់នៅក្នុងឃុំ កន្ទឺ២ ដែលជាទីជនបទមួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក QR Codeដោយសារវាមានភាពស្រួលនិងលឿនរហ័សទាន់ចិត្ត ។
លោក ឆេង រតនា អាយុ២៩ឆ្នាំ ជាអ្នកលក់ដូរគ្រឿងភេសជ្ជៈនិងគ្រឿងទូរស័ព្ទ នៅឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានមានប្រសាសន៍ថាមូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តប្រើការទូទាត់ឌីជីថលដោយសារវាមានងាយស្រួល លឿនរហ័ស ចំណេញពេលនិងមានសុវត្ថិភាពមិនចាំបាច់កាន់លុយ មិនបារម្ភពី ការឆ្លងមេរោគ ការចាយលុយខ្វះឬលើសនោះទេ។
ចំណែកលោកស្រី គឹម លឿន អាជីវករលក់ចាប់ហួយ នៅឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងដែរថាចាប់តាំងពីលោកស្រីបានប្រើប្រាស់ប្រព័ន្ធទូទាត់ QR Codeរួចមកបានធ្វើឱ្យការ អាជីវកម្មរបស់លោកស្រីកាន់តែមានភាពងាយស្រួល ដោយសារតែការទូទាត់តាមប្រព័ន្ធនេះលឿន រហ័សដោយគ្រាន់តែស្កែនរួចអ្នកទិញគាត់គ្រាន់តែទូទាត់ប្រាក់តាមចំនួនទំនិញដែលគាត់យកគឺជាការស្រេច។ព្រោះថាភាគច្រើន ប្រជាជននៅក្នុងតំបន់បាណន់ ទូទាត់ប្រាក់តាមប្រ័ន្ធ QR Code នេះត្រូវបានធ្វើឡើងជាប្រាក់រៀល ច្រើនជាងប្រាក់ដុល្លារ។
លោកស្រីបានបន្តថាលើសពីនេះទៀតវាបានជួយសម្រួលដល់អាជីវកម្មរបស់លោកស្រីបានមួយចំណែកថែមទៀត ហើយវាកាត់បន្ថយពេលវេលាក្នុងការទូទាត់ប្រាក់ ជាជាងការទូតទាត់ជាសាច់ប្រាក់។
លោក អ៊ាប វិសាល នាយកអេស៊ីលីដា សាខាកន្ទឺ២ នៅក្នុងភូមិសាស្ត្រភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថាឥឡូវនេះការប្រើប្រាស់ឌីជីថល នៅស្រុកបាណន់នេះ មានការកើនឡើង។ប្រជាពលរដ្ឋបានយល់ដឹងច្រើនទាក់ទងការទូទាត់តាមឌីជីថល ដូចជាការដកប្រាក់ ដាក់ប្រាក់ តាមរយៈគ្យូអកូដ (QR Code)។ លោកបានបន្តថាពីមុនប្រជាពលរដ្ឋមានការលំបាកមិនសូវយល់ពីសារៈសំខាន់នៃឌីជីថល តែដោយមានការខិតខំជួយពន្យល់ និងការជួយចង្អុលបង្ហាញពីភ្នាក់ងារអេស៊ីលីដា ប្រជាពលរដ្ឋ ដែលពួកគាត់មួយចំនួនមានវ័យចំណាស់ បានងាកមកមកប្រើប្រាស់ការទូទាត់ឌីជីថលកាន់តែច្រើនទោះជាស្ថិតនៅក្នុងតំបន់ជនបទក៏ដោយ។
លោកនាយកសាខា បានបន្តទៀតថាការកើនឡើងនៃការប្រើប្រាស់ការទូទាត់តាមគ្យូអកូដនេះ ជួយកាត់បន្ថយការកកស្ទះនៅបញ្ជរការិយាល័យ ដែលពីមុនការធ្វើប្រតិបត្តិការស្ទះរហូតដល់ពេលបិទការិយាល័យ។តែបច្ចុប្បន្ននេះ អាចស្ទះតែ១ម៉ោងឬសឹងតែមិនមានស្ទះផង។
លោក អ៊ាប វិសាល បានឱ្យដឹងថាគិតមកដល់ចុងឆ្នាំ២០២១ អេស៊ីលីដាសាខាឃុំកន្ទឺ២ មានអតិថិជនឥណទានចំនួន១៩៨៦នាក់ ហើយអតិថិជនភ្ជាប់QR Code មានជាង២០០០នាក់ អតិថិជនដៃគូ១២៨នាក់។
លោក បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី ក្នុងឱកាសចុះត្រួតពិនិត្យការិយាល័យអេស៊ីលីដាសាខាស្រុកសំពៅមាសខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២២ បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០មកចំនួនអ្នកស្នើសុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ អេស៊ីលីដា មិនសូវមាននោះទេ។
លោកបណ្ឌិត បានបន្តថា ការធ្លាក់ចុះនេះ គឺបន្ទាប់ពីអតិថិជនភាគច្រើនបានងាកមកប្រើប្រាស់សេវាស្នើសុំឥណទានតាមឌីជីថល ព្រោះវាមានភាពងាយស្រួល មិនស្មុគស្មាញ និងចំណាយពេលវេលាតិច។
លោកបណ្ឌិត បានទៀតថា៖« គិតចាប់ពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់ អេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ខ្ពស់។ ការកើនឡើងចំនួនអ្នកស្នើសុំឥណទានតាមឌីជីថលនេះកើតឡើងក្រោយអេស៊ីដាបានខិតខំអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឌីជីថលជាបន្តបន្ទាប់ក្នុងការបម្រើអតិថិជន ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
លោក បណ្ឌិត បានបន្ថែមថា ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីដាបច្ចុប្បន្នមានរហូតដល់៩៤% ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានតែ៦% តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថាធនាគារអេស៊ីលីដានឹងបន្តពង្រីកការិយាល័យនៅតាមរាជធានីខេត្តឲ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត