ព័ត៌មានជាតិ
រដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅឆ្នាំ២០៣៨
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុបានបើកសិក្ខាសាលាពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅឆ្នាំ២០៣៨។

ថ្លែងក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៤ ខែមករា នោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សេចក្តីព្រាងគោលនយោបាយការប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ បានកំណត់ចំណុចគោលចំនួន៧ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៖
១.គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
២.ចក្ខុវិស័យឆ្នាំ២០៣៨ ខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព អភិវឌ្ឍន៍ខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងអាស៊ាននៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភាជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកលលោក។

៣.គោលបំណង ប្រើប្រាស់ដីធ្លី ការបែងចែកដី ការអភិវឌ្ឍន៍ដែនដីនគរូបនីយកម្ម អភិវឌ្ឍន៍ខេត្តប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នមានភាពទាក់ទាញ និងឧត្ដមភាពប្រកួតប្រជែងសំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
៤.យុទ្ធសាស្ត្រ អនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវិស័យបែងចែកដីធ្លី ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់ យុទ្ធសាស្ត្រសមាហរណកម្មវិស័យពាក់ព័ន្ធទៅនឹងដីធ្លីការពង្រឹងការគ្រប់គ្រងអភិបាល កិច្ចល្អ និងស្ថាប័នយុទ្ធសាស្ត្រទាក់ទាញការវិនិយោគនិងធនធានការគ្រប់គ្រងហានិភ័យសំខាន់ៗនិងបង្ការគ្រោះមហន្តរាយធម្មជាតិ។
៥.ផែនការសកម្មភាពអភិវឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេលខ្លី (២០២១-២០២៥)រយៈពេលមធ្យម ( ២០២៥-២០៣០) រយៈពេលវែង (២០៣០-២០៣៨)។
៦.ក្របខណ្ឌអនុវត្ត និងយន្តការដឹកនាំសម្របសម្រួល តាមដាន វាយតម្លៃធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីអង្គភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពដើម្បីអនុវត្តតាមដានវាយតម្លៃត្រួតពិនិត្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្រតាមវិស័យក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិឱ្យមាននិរន្តរភាពស្របតាមចក្ខុវិស័យនៃគោលនយោបាយ ។

៧.សេចក្តីសន្និដ្ឋានសកម្មភាពទាំងនេះត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំសកម្មភាពរបស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមដានត្រួតពិនិត្យធានាបាននូវការអនុវត្តប្រកបដោយការទទួលខុសត្រូវប្រសិទ្ធភាពពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជននិងប្រជាពលរដ្ឋសំដៅសម្រេចឱ្យបានចក្ខុវិស័យដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្ដែង។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថា សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់ជាចក្ខុវិស័យ គោលនយោបាយកំណត់ឆ្នាំ២០៣៨ មានរយៈពេល១៥ឆ្នាំខាងមុខទៀត ដែលជាសរសរស្តមដល់វិស័យពាក់ព័ន្ធអភិបាលកិច្ចល្អទាក់ទាញអ្នកវិនិយោគ និងការបង្ការគ្រោះមហន្តរាយព្រមទាំងផែនការសកម្មភាពទាំង៨១ដែលជាវិធានការគោលនយោបាយសម្រេចគោលដៅប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


