ព័ត៌មានជាតិ
សិស្សសាលាបឋមសិក្សាគំរូក្រុង ចុះទស្សនកិច្ចសិក្សា ស្វែងយល់ពីសមុច្ច័យ ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
សិស្សានុសិស្សថ្នាក់ទី ៣ និង ទី ៤ នៃសាលាបឋមសិក្សាគំរូក្រុង ចំនួន ៥០ នាក់ បានចុះទៅទស្សនកិច្ចសិក្សា និង ស្វែងយល់ពីសមុច្ច័យ ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ។


សិស្សានុសិស្សទាំងអស់ ពោរពេញដោយស្នាមញញឹម នៅពេលបានទស្សនានូវវត្ថុបុរាណដ៏សម្បូរបែប ដែលវត្ថុបុរាណទាំងនោះ មានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ទាំងនេះ គឺជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។


តាមរយៈការធ្វើទស្សនកិច្ចនេះ ក៏បានលើកទឹកចិត្តដល់កុមារកម្ពុជា ឲ្យចូលទៅទស្សនា ដើម្បីសិក្សា និងស្វែងយល់ពីវត្ថុបុរាណទាំងនេះ ក៏ដូចជាការលើកកម្ពស់ក្នុងការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌របស់ជាតិផងដែរ។


តាមការគ្រោងទុក ថ្នាក់ដឹកនាំសាលា នឹងបញ្ជូនសិស្សានុសិស្សចំនួន ១៥០ នាក់ ទៅសិក្សាស្វែងយល់ចំនួន ៣ ថ្ងៃ គឺ ថ្ងៃទី ២៣-២៤-២៥ ខែធ្នូ ចុងឆ្នាំ ២០២៥ នេះ។


គួរជម្រាបថា សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាកន្លែងទេសចរណ៍ដែលចាំបាច់មួយក្នុងការទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍លើវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ សារមន្ទីរនេះ ជាកន្លែងប្រមូលផ្ដុំវត្ថុបុរាណ និងស្នាដៃសិល្បៈ ដ៏គួរឲ្យចាប់អារម្មណ៍ពីសម័យកាលផ្សេងៗ គ្នា នៃអតីតកាលដ៏សម្បូរបែបរបស់ជាតិខ្មែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


