Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹក​នាំ​ និង​មន្រ្តីរាជការ​នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូល​ទស្សនា​ស្វែង​យល់​ពី​សមុច្ច័យ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់ឆ្នាំង

បានផុស

នៅ

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ូ ជួបកុសល ប្រធាន​មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលទស្សនាស្វែងយល់ពីសមុច្ច័យ ដែលបានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការជួបជុំសំណេះសំណាលជាមួយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ មន្រ្តីរាជការ​នៃមន្ទីរវប្បធម៌ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីរាជការនៃមន្ទីរវប្បធម៌ខេត្ត ក្នុងបេសកកម្មចូលរួមថែរក្សា ការពារនូវវប្បធម៌និងប្រពៃណី អត្តសញ្ញាណរបស់ជាតិ។

បន្ទាប់ពីពិធីសំណេះសំណាលខាងលើ ក៏មានការសម្តែងនូវរបាំជូនពរ ដែលសម្តែងដោយសិស្សានុសិស្សបន្តវេនមកពីសាលានានា ក្នុងខេត្ត។ សូមបញ្ជាក់ថា សារមន្ទីរខេត្តកំពង់ឆ្នាំង ត្រូវបានដាក់តាំងបង្ហាញនូវសមុច្ច័យ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម